ឧស្សាហកម្ម​ស្រាបៀរ​វៀតណាម​កំពុងតែ​ធ្លាក់​ចុះ ស្របពេល​ដែល​មាន​ការរឹតបន្តឹង​លើ​ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ចំណាយ​កើន​ឡើង​ខ្ពស់ ។

ផលិតកម្មស្រាបៀរនៅ​ប្រទេស​វៀតណាម​បាន​ធ្លាក់​ចុះ ៤% ក្នុង​រយៈកាល​៨​ខែនៃ​ឆ្នាំ​២០២៤​នេះ បើធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៣ ហើយ​បណ្ដា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កំពុង​ប្រឈមនឹង​ការធ្លាក់​ចុះ​ប្រាក់​ចំណេញ ។

សមាគម​ស្រាបៀរ គ្រឿងស្រវឹង និង​ភេសជ្ជៈ​របស់​ប្រទេសវៀតណាម​បាន​ឲ្យដឹង​ថា​​ ឧស្សាហកម្មនេះ​កំពុងតែ​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​អាជ្ញាធរ​រឹត​បន្តឹង​ការបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​ពុំសូវល្អ ។

ការធ្លាក់ចុះនូវឧស្សាហកម្មស្រាបៀរ​ក៏​បានប៉ះពាល់​ដល់​ទីផ្សារ​ការងារ និងឧស្សាហកម្ម​ផ្សេង​ទៀត​ផងដែរ ដែល​ផ្គត់ផ្គង់​វត្ថុ​ធាតុដើម និង​សេវា​ដល់​ក្រុមហ៊ុន​ផលិត​ស្រាបៀរ។

ក្រុមហ៊ុន​ផលិត​ស្រាបៀរ Heineken របស់ប្រទេសហុល្លង់​ បាន​និយាយថា ផលិតកម្ម​ស្រាបៀរ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ដោយសារតែ​ឱនភាព​នៅ​ក្នុង​ទីផ្សារ​ប្រទេសវៀតណាម និង​នីហ្ស៊េរីយ៉ា ហើយ​ក្រុមហ៊ុន Heineken ក៏បាន​បិទ​រោងចក្រ​របស់​ខ្លួន​មួយ​ផងដែរ ក្នុង​ប្រទេស​វៀតណាម​នោះ កាលពី​ចុង​ខែមិថុនា ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version