ឧស្សាហកម្មស្រាបៀរវៀតណាមកំពុងតែធ្លាក់ចុះ ស្របពេលដែលមានការរឹតបន្តឹងលើការបើកបរក្នុងស្ថានភាពស្រវឹង និងចំណាយកើនឡើងខ្ពស់ ។ ផលិតកម្មស្រាបៀរនៅប្រទេសវៀតណាមបានធ្លាក់ចុះ ៤% ក្នុងរយៈកាល៨ខែនៃឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយបណ្ដាក្រុមហ៊ុនផលិតស្រាបៀរកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញ ។ សមាគមស្រាបៀរ គ្រឿងស្រវឹង និងភេសជ្ជៈរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ឧស្សាហកម្មនេះកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសារតែអាជ្ញាធររឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង និងដោយសារតែស្ថានភាពសេដ្ឋកិច្ចពុំសូវល្អ ។ ការធ្លាក់ចុះនូវឧស្សាហកម្មស្រាបៀរក៏បានប៉ះពាល់ដល់ទីផ្សារការងារ និងឧស្សាហកម្មផ្សេងទៀតផងដែរ ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងសេវាដល់ក្រុមហ៊ុនផលិតស្រាបៀរ។…
