ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយកាលពីថ្ងៃអាទិត្យថា លោក​នឹង​មិនព្រមដកថយឡើយ ចំពោះរឿងយក​ពន្ធ​​នាំចូលទំនិញនានា​មកពីបណ្ដា​ប្រទេសជាច្រើននៅជុំវិញពិភពលោកចូលមកកាន់ទីផ្សារ​សហរដ្ឋអាមេរិកឡើយ លុះត្រាតែបណ្ដាប្រទេសទាំងនោះធ្វើឲ្យមានតុល្យភាព​ពាណិជ្ជកម្មជាមួយនឹង​សហរដ្ឋអាមេរិក ។

លោកដូណាល់ ត្រាំ​ កំពុងតែ​ក្រាញននៀល​អនុវត្តផែនការ​ពន្ធរបស់លោក ដែល​កំពុងតែបង្កភាពរំជើបរំជួល​លើទីផ្សារអន្តរជាតិ ហើយបានបង្ក​ឲ្យ​មានក្ដីបារម្ភថា ពិភពលោកអាចជួបនឹង​វិបត្តិ​សេដ្ឋកិច្ច និង​ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មសាកល​លោក​ក្រឡាប់ចាក់ ។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វិធានការរបស់លោកនេះ គឺប្រៀបបាននឹង​ការ​លេប​ថ្នាំដើម្បីដោះស្រាយបញ្ហា។

គួរបញ្ជាក់ថា លោកដូណាល់ ត្រាំ បាន​ប្រកាស​ថា នឹង​ដំឡើងពន្ធរហូតដល់ទៅ ៤៩% សម្រាប់ទំនិញ ដែលនាំពីកម្ពុជាទៅទីផ្សារ​សហរដ្ឋអាមេរិក ។

រូបភាព៖ Pixabay

បណ្ដាប្រទេសនានា​ រាប់ទាំង​កម្ពុជាផង កំពុងរិះរក​មធ្យោបាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ប្រកាស​ដំឡើងពន្ធ​របស់លោកដូណាល់ ត្រាំ ដោយ​ក្នុងនោះ ប្រទេស​ចិន និង​ប្រទេសមួយចំនួនបានតប​តត្រលប់ទៅវិញ ភ្លាមៗ ជាមួយនឹងការ​ដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិកផងដែរ។

 

 

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version