ប្រជាជនវៀតណាមចាយប្រាក់ទិញទំនិញអនឡាញ អស់ជាមធ្យម ២៥,៣ទ្រីលានដុង ឬស្មើ ១ពាន់លានដុល្លារក្នុងមួយខែៗ ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៤នេះ ។ សារព័ត៌មានវៀតណាមផ្សាយថា ផ្សារអនឡាញដែលប្រជាជនវៀតណាមទិញទំនិញច្រើនបំផុត រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ។ ប្រទេសវៀតណាម…
ការរុករក៖ Vietnam Economy
ប្រជាជនចិនទទួលទានបន្លែផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ ចិននាំចូលបន្លែផ្លែឈើពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។ ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិននាំចូលបន្លែផ្លែឈើរបស់វៀតណាម គិតជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ បើធៀបនឹងរយៈពេល ៨ខែនៃឆ្នាំកន្លងទៅ គឺកើនឡើង ៣៦%…
ឧស្សាហកម្មស្រាបៀរវៀតណាមកំពុងតែធ្លាក់ចុះ ស្របពេលដែលមានការរឹតបន្តឹងលើការបើកបរក្នុងស្ថានភាពស្រវឹង និងចំណាយកើនឡើងខ្ពស់ ។ ផលិតកម្មស្រាបៀរនៅប្រទេសវៀតណាមបានធ្លាក់ចុះ ៤% ក្នុងរយៈកាល៨ខែនៃឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយបណ្ដាក្រុមហ៊ុនផលិតស្រាបៀរកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញ ។ សមាគមស្រាបៀរ គ្រឿងស្រវឹង និងភេសជ្ជៈរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ឧស្សាហកម្មនេះកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសារតែអាជ្ញាធររឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង និងដោយសារតែស្ថានភាពសេដ្ឋកិច្ចពុំសូវល្អ ។ ការធ្លាក់ចុះនូវឧស្សាហកម្មស្រាបៀរក៏បានប៉ះពាល់ដល់ទីផ្សារការងារ និងឧស្សាហកម្មផ្សេងទៀតផងដែរ ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងសេវាដល់ក្រុមហ៊ុនផលិតស្រាបៀរ។…
វៀតណាមបានក្លាយជាប្រទេសផ្គត់ផ្គង់ត្រីប្រាច្រើនជាងគេបំផុតលំដាប់ទីពីរ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ ក្នុងនោះ រយៈកាល៦ខែនៃឆ្នាំនេះ វៀតណាមនាំត្រីប្រាទៅសហរដ្ឋអាមេរិកបានចំណូលប្រមាណ ១៨៤លានដុល្លារ ។ ផលិតផលត្រីប្រាដែលវៀតណាមនាំចេញទៅសហរដ្ឋអាមេរិក រួមមាន សាច់ត្រីពន្លះបង្កក និងត្រីប្រាងៀត ជាដើម ។ បច្ចុប្បន្ន សាច់ត្រីប្រាពន្លះបង្កកនៅតែជាផលិតផលត្រីប្រាសំខាន់ ដែលវៀតណាមនាំចេញច្រើនទៅសហរដ្ឋអាមេរិក ។ អ្នកជំនាញបានព្យាករថា ការនាំចេញត្រីប្រាទៅសហរដ្ឋអាមេរិកនៅប៉ុន្មានខែខាងមុខក្នុងឆ្នាំនេះ…
នៅថ្ងៃចន្ទនេះ រដ្ឋសភាវៀតណាមបានអនុម័តការបណ្ដេញឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែង នៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ខ្លួន ។ សារព័ត៌មានវៀតណាមបានផ្សាយថា គណៈកម្មាធិការមជ្ឈិមបក្សបានបណ្ដេញលោក ខៃ ចេញពីតំណែងលេខាបក្ស និងសមាជិកគណៈកម្មាធិការមជ្ឈិម កាលពីថ្ងៃទី៣ ខែសីហា ដោយនិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះរំលោភច្បាប់គណបក្សនិងច្បាប់ប្រឆាំងអំពើពុករលួយ ព្រមទាំងទោសកំហុសផ្សេងៗទៀត…
នៅក្នុងឆមាសទីមួយ ពោលគឺពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ហាងកាហ្វេជាង ៣ម៉ឺនកន្លែង បានបិទទ្វារនៅប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ការបិទទ្វារហាងកាហ្វេដ៏ច្រើននេះ គឺដោយសារតែប្រជាជនបានកាត់បន្ថយការទៅទទួលទានអាហារ ឬភេសជ្ជៈនៅតាមហាងកាហ្វេ ។ របាយការណ៍មួយដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ iPOS បានបង្ហាញថា ចំនួនហាងកាហ្វេឬអាហារដ្ឋានដែលបិទទ្វារក្រោយពីបើកបាន ៣ខែ មានកំណើនខ្ពស់ខ្លាំង…
រដ្ឋាភិបាលវៀតណាមមានបំណងសម្រេចឲ្យបាននូវគោលដៅមួយ គឺផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រជាជនម្នាក់ គឺ ៧៥០០ដុល្លារ នៅឆ្នាំ២០៣០ ។ យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប ឬ GDP ក្នុងមនុស្សម្នាក់ គឺប្រហែល ៤២៨០ដុល្លារក្នុងមួយឆ្នាំ…
