គម្រោង​ផ្លូវល្បឿន​លឿនចម្ងាយ ៥១គម ពីទីក្រុង​ហូជីមិញមកកាន់​ច្រក​ព្រំដែន​អន្តរជាតិវៀតណាម-កម្ពុជា ម៉ុកបៃ នៅពេល​សាងសង់​រួចរាល់ នឹង​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ២២ របស់​វៀតណាមផង និង​បង្កើន​ការ​តភ្ជាប់​ជាមួយ​ប្រទេសកម្ពុជា​ក្បែរ​ខាង​ផង ។

ច្រក​ព្រំដែនអន្តរជាតិម៉ុកបៃ ស្ថិតនៅក្នុងខេត្ត​តៃនិញ ជាប់នឹង​ទីក្រុង​បាវិត ខេត្តស្វាយរៀង​របស់​កម្ពុជា ។

ផ្លូវល្បឿនលឿន​នេះ​នឹង​ធ្វើ​ឱ្យ​ការធ្វើ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ មកច្រក​ព្រំដែន​ ម៉ុកបៃ-បាវិត កាន់តែងាយស្រួល​និង​លឿនជាងមុន ដូច្នេះ សម្រួលទាំង​ការធ្វើដំណើរ​របស់​មនុស្ស និង​ទាំង​ការចរាចរទំនិញ ។

សារព័ត៌មាន​វៀតណាម​បាន​ផ្សាយថា គម្រោង​ផ្លូវ​ល្បឿនលឿននេះនឹងចំណាយ​ថវិកា ៧៨៨លានដុល្លារ និង​គ្រោងបញ្ចប់​ការសាងសង់ នៅឆ្នាំ​២០២៧ ។

នៅដំណាក់កាលដំបូង ផ្លូវល្បឿនលឿននេះនឹងមាន​ផ្លូវធម្មតា ៤គន្លង និង​ផ្លូវ​អាសន្ន​ ២គន្លង ។ ទៅថ្ងៃអនាគត គេគ្រោង​ពង្រីក​ផ្លូវធម្មតាទៅដល់ ៦គន្លង ។

គម្រោងនេះពាក់ព័ន្ធនឹង​ដើមទុន​ថវិកា​រដ្ឋ​វៀតណាម ៤៩% និង ៥១% ទៀត​ ជាថវិកា​ពីវិនិយោគិន​ឯកជន ។ បន្ទាប់ពីប្រតិបត្តិការ​បាន ១៥ឆ្នាំ ផ្លូវល្បឿនលឿននេះនឹងត្រូវប្រគល់​ឱ្យអាជ្ញាធរ​វៀតណាមគ្រប់គ្រងវិញ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version