ការរុករក៖ Moc Bai-Bavet

គម្រោង​ផ្លូវល្បឿន​លឿនចម្ងាយ ៥១គម ពីទីក្រុង​ហូជីមិញមកកាន់​ច្រក​ព្រំដែន​អន្តរជាតិវៀតណាម-កម្ពុជា ម៉ុកបៃ នៅពេល​សាងសង់​រួចរាល់ នឹង​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ២២ របស់​វៀតណាមផង និង​បង្កើន​ការ​តភ្ជាប់​ជាមួយ​ប្រទេសកម្ពុជា​ក្បែរ​ខាង​ផង ។ ច្រក​ព្រំដែនអន្តរជាតិម៉ុកបៃ ស្ថិតនៅក្នុងខេត្ត​តៃនិញ ជាប់នឹង​ទីក្រុង​បាវិត ខេត្តស្វាយរៀង​របស់​កម្ពុជា ។ ផ្លូវល្បឿនលឿន​នេះ​នឹង​ធ្វើ​ឱ្យ​ការធ្វើ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ មកច្រក​ព្រំដែន​ ម៉ុកបៃ-បាវិត កាន់តែងាយស្រួល​និង​លឿនជាងមុន ដូច្នេះ សម្រួលទាំង​ការធ្វើដំណើរ​របស់​មនុស្ស…