ការរុករក៖ vietnam

ប្រទេសថៃ និងវៀតណាម​បានព្រមព្រៀង​គ្នា​សម្រប​​សម្រួល​​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមទាំង​កម្ពុជា​ផង ក្នុង​ការអនុវត្ត​សាកល្បង​នូវ​គម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ថៃ ដែលបានជួបប្រជុំគ្នា​នៅឯ​ប្រទេស​ឡាវ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ។ គួរបញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ដាក់​សំណើ​គម្រោង​ទិដ្ឋាការ​រួម​គ្នា ជាមួយ​ប្រទេស​ប្រាំ​ទៀត រួម​មាន​កម្ពុជា វៀតណាម ឡាវ…

ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់​ បានចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម ដើម្បីដំឡើង​ឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្ត​នៃ​ប្រទេសវៀតណាម នៅឆ្នាំនេះ ។ សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ 5G របស់​ក្រុមហ៊ុនវៀតណាម ព្រមទាំង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ទំនើប​កម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ…

ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋីកំពូល​អាមេរិក Elon Musk កំពុង​​បង្ហាញពី​បំណង​ចង់​បោះទុនវិនិយោគ​​ក្នុង​ទឹកប្រាក់ ១៥០០លានដុល្លារ ដើម្បី​នាំ​យក​អ៊ីនធើណិត​ផ្កាយ​រណប​​មក​កាន់​ប្រទេសវៀតណាម ។ នេះ​បើ​តាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម ។ ក្រុមហ៊ុន​ SpaceX បាន​ចាប់ផ្ដើម​ផ្ដល់​សេវាអ៊ីនធើណិត​ផ្កាយរណប Starlink កាលពី​ ៥ឆ្នាំមុន ហើយគិត​មកដល់សព្វថ្ងៃ ក្រុមហ៊ុន​បាន​បង្ហោះ​ផ្កាយ​រណប​ ៦០០០​គ្រឿង…

កាសែតអាមេរិកាំងដ៏ល្បីល្បាញ  The New York Times បាន​ទទួលអាជ្ញាប័ណ្ណបើក​ការិយាល័យអចិន្ត្រៃយ៍នៅ​ក្នុងប្រទេសវៀតណាម ហើយ​ការិយាល័យនេះ​អាច​នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ខែ​ក្រោយ ។ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានប្រគល់​ជូន​អាជ្ញាប័ណ្ណដល់លោក Damien Cave ដែលជាប្រធានតំណាងការិយាល័យថ្មីរបស់កាសែត The…

គម្រោង​ផ្លូវល្បឿន​លឿនចម្ងាយ ៥១គម ពីទីក្រុង​ហូជីមិញមកកាន់​ច្រក​ព្រំដែន​អន្តរជាតិវៀតណាម-កម្ពុជា ម៉ុកបៃ នៅពេល​សាងសង់​រួចរាល់ នឹង​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ២២ របស់​វៀតណាមផង និង​បង្កើន​ការ​តភ្ជាប់​ជាមួយ​ប្រទេសកម្ពុជា​ក្បែរ​ខាង​ផង ។ ច្រក​ព្រំដែនអន្តរជាតិម៉ុកបៃ ស្ថិតនៅក្នុងខេត្ត​តៃនិញ ជាប់នឹង​ទីក្រុង​បាវិត ខេត្តស្វាយរៀង​របស់​កម្ពុជា ។ ផ្លូវល្បឿនលឿន​នេះ​នឹង​ធ្វើ​ឱ្យ​ការធ្វើ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ មកច្រក​ព្រំដែន​ ម៉ុកបៃ-បាវិត កាន់តែងាយស្រួល​និង​លឿនជាងមុន ដូច្នេះ សម្រួលទាំង​ការធ្វើដំណើរ​របស់​មនុស្ស…

ធនាគារ​ពិភព​លោកបានផ្ដល់​យោបល់​ឱ្យ​ប្រទេស​វៀតណាម​ពិចារណា​អនុវត្តពន្ធ​ពិសេស ១៥៥% លើ​ភេសជ្ជៈ​ស្រវឹង​ ជាការឆ្លើយតបទៅនឹង​កំណើន​នៃចំនួនអ្នកស្លាប់​និងឈឺ​ដោយសារ​គ្រឿងស្រវឹង​ ។ ធនាគារបាន​ស្នើ​ទៅក្រសួងហិរញ្ញវត្ថុ​វៀតណាម ថា គួរយកពន្ធ​​ដាច់​ខាត ០,៦៥ដុល្លារ​ក្នុង​ ១លីត្រ​នៃគ្រឿងស្រវឹង ដោយ​បូក​បន្ថែម​ពី​លើ​ពន្ធ​ ៦៥% ក្នុង​មួយ​ផលិត​ផល ដែល​កំពុងអនុវត្ត​ស្រាប់ ។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ធនាគារពិភព​លោកនិយាយថា ការដំឡើងពន្ធនេះ​គឺដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ការទទួលទាន​ស្រា ឬគ្រឿងស្រវឹង​រីករាលដាល​ខ្លាំងពេក…

ការនាំចេញផ្លែទុរេន​របស់​វៀតណាម​ក្នុងរយៈពេល​៥​ខែ​ដើមឆ្នាំនេះ បានកើនឡើងដល់ទៅ ៧៤% បើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានចំណូលរហូតដល់ទៅ ៩១៩ លានដុល្លារ ។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដោយផ្អែកលើទិន្នន័យគយ ។ តាមរយៈតួលេខនេះ ធ្វើឲ្យទុរេន​បានក្លាយជាផ្លែឈើនាំចេញបានចំណូល​​ច្រើនជាងគេបំផុត​​សម្រាប់ប្រទេសវៀតណាម ។ ការនាំចេញទុរេន​​ក្នុងខែឧសភា បានប្រាក់ចំណូលរហូតដល់ទៅ ៤៥០ លានដុល្លារទៅហើយ ។​ ចំណែកឯនៅខែមិថុនា…