រដ្ឋាភិបាល​វៀតណាម​មានបំណង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​មួយ គឺ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សម្រាប់​ប្រជាជន​ម្នាក់ គឺ ៧៥០០​ដុល្លារ នៅ​ឆ្នាំ២០៣០ ។

យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។

ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​បាន​ឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP ក្នុង​មនុស្ស​ម្នាក់ គឺ​ប្រហែល ៤២៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ គឺ​បាន​កើន​ឡើង ១២០​ដុល្លារ បើធៀបនឹង​ឆ្នាំ​២០២២ ។

ចំណែកឯស្ថាប័នវាយតម្លៃអន្តរជាតិ​បាន​ព្យាករណ៍​ថា GDP ក្នុងមនុស្ស​ម្នាក់​របស់​វៀតណាម នឹង​កើនឡើង​ដល់ ៤៥០០​ដុល្លារ​នៅ​ឆ្នាំ​នេះ ។

រដ្ឋាភិបាលវៀតណាមក៏បានដាក់គោលដៅផងដែរ​ថា នឹង​សម្រេច​ឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ជារៀងរាល់ឆ្នាំ ។

នៅដំណាច់​ទសវត្សរ៍នេះ វៀតណាម​រំពឹងថា នឹងស្ថិត​ក្នុង​ចំណោម​ប្រទេស​ធំបី​នៅ​អាស៊ី​អាគ្នេយ៍ បើនិយាយ​ពី​លទ្ធភាព​ប្រកួត​ប្រជែង​ផ្នែក​ឧស្សាហកម្ម ។

ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​នេះ វៀតណាម​មាន​បំណង​បង្កើត​សាជីវកម្ម និង​សហគ្រាស​ឧស្សាហកម្ម​ធុន​ធំ ដែល​មាន​សមត្ថភាព​ប្រកួត​ប្រជែង​កម្រិត​អន្តរជាតិ ។

ទន្ទឹមនឹងនេះ វៀតណាមមានបំណងកសាង និងអភិវឌ្ឍន៍កម្រងឧស្សាហកម្មក្នុងស្រុក ដែលមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version