រដ្ឋាភិបាលវៀតណាមមានបំណងសម្រេចឲ្យបាននូវគោលដៅមួយ គឺផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រជាជនម្នាក់ គឺ ៧៥០០ដុល្លារ នៅឆ្នាំ២០៣០ ។ យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប ឬ GDP ក្នុងមនុស្សម្នាក់ គឺប្រហែល ៤២៨០ដុល្លារក្នុងមួយឆ្នាំ…
ការរុករក៖ សេដ្ឋកិច្ចតំបន់
ក្រសួងផែនការនិងវិនិយោគរបស់វៀតណាម កំពុងបង្ហើយសេចក្ដីព្រាងផែនការដើម្បីត្រៀមកញ្ចប់មូលនិធិ សម្រាប់ចំណាយលើការងារទាក់ទាញការវិនិយោគពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលបានឃើញឯកសាររបស់រដ្ឋាភិបាលនោះ ។ សេចក្ដីព្រាងផែនការនោះនឹងត្រូវដាក់ជូនទៅរដ្ឋាភិបាលមជ្ឈិមដើម្បីពិនិត្យនិងអនុម័តនាសប្ដាហ៍នេះហើយ ។ ប្រទេសវៀតណាមបានក្លាយជាមូលដ្ឋានកម្មន្តសាលដ៏សំខាន់សម្រាប់បណ្ដាក្រុមហ៊ុនលំដាប់ពិភពលោក នានា ដូចជា Samsung, Foxconn និង Intel ជាដើម ។ វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន…
