ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំនិងចំណាស់ជាងគេមួយនៅកម្ពុជា ថ្មីៗបំផុតនេះ ទើបតែទទួលបានចំណាត់ថ្នាក់ជា«ធនាគារសុវត្ថិភាពជាងគេបំផុត»នៅលើពិភពលោក ដែលចំណាត់ថ្នាក់អន្តរជាតិនេះផ្ដល់ដោយទស្សនាវដ្ដី Global Finance Magazine ។

ទស្សនាវដ្ដីហិរញ្ញវត្ថុសាកលលោក ឬ Global Finance Magazine បានប្រកាសបញ្ជីធនាគារសុវត្ថិភាពបំផុតនៅលើពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។

នៅប្រទេសកម្ពុជា ធនាគារ អេស៊ីលីដា ជាធនាគារតែមួយគិតដែលទទួលបានចំណាត់ថ្នាក់«ធនាគារសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៤»នេះ ។

ចំណាត់ថ្នាក់ថ្មីនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនិងសុវត្ថិភាពឈានមុខគេរបស់ធនាគារ អេស៊ីលីដា នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក៏ដូចជានៅលើឆាកអន្តរជាតិ ។

នៅមុននេះបន្តិចដែរ ធនាគារ អេស៊ីលីដា ក៏បានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីធនាគារកំពូលទាំង ១០០០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២៤ របស់ទស្សនាវដ្តី The Banker

ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់ ។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧១.៦០០ ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤,០៣លាននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version