អេស៊ីលីដា ជាធនាគារតែមួយគត់​នៅ​ក្នុងប្រទេសកម្ពុជា ដែល​ជាប់​ក្នុង​បញ្ជី​ធនាគារកំពូលទាំង ១០០០ របស់​ពិភពលោក សម្រាប់​ឆ្នាំ២០២៤ ដែល​ចេញ​ផ្សាយ​ដោយទស្សនាវដ្តី The Banker

The Banker ធ្វើការវាស់វែង​ធនាគារ​នៅទូទាំងពិភពលោក​ដើម្បី​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ប្រចាំឆ្នាំនេះ ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ ដូចជា ទ្រព្យសកម្ម ប្រាក់ចំណេញ បុគ្គលិក និង​ភាពខ្លាំង​នៃ​ដើមទុន ជាដើម ។

ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨​ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១​លាននាក់ ។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧១.៦០០ ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤,០៣​លាននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version