ក្រសួង​ដឹកជញ្ជូនថៃ​ប្រកាសគាំទ្រ​គម្រោង​សាងសង់​និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែង​ទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃ​ជា​មជ្ឈមណ្ឌលដឹកជញ្ជូន​របស់​តំបន់ ។

ថ្មីៗនេះ មាន​ការប្រារព្ធ​សន្និសីទ​អគ្គនាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​លើក​ទី៥៩ នៅ​ប្រទេសហ្វ៊ីលីពីន ដែល​ចូលរួម​ដោយ​អ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុង​សន្និសីទនេះ គេបានពិភាក្សាគ្នា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ហើយ​គេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាស​នឹងកើនឡើងទ្វេដង ។ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានថៃ ។

លោកស្រីអនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃ ដែលបានចូលរួមសន្និសីទនោះ បាន​និយាយថា កំណើនអ្នកធ្វើដំណើរ​ទាមទារឱ្យ​មាន​ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ​ខ្លាំងក្លា ជាពិសេស នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។

នៅក្រោយ​សន្និសីទ​ លោកស្រីអនុរដ្ឋមន្ត្រីដឹកជញ្ជូនថៃ និយាយថា ក្រសួង​ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ​ផែនការវិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទូទាំង​ប្រទេស​របស់​នាយកដ្ឋានព្រលានយន្តហោះរបស់ប្រទេសថៃ ។

ផែនការទាំងនោះ រួមមាន ការពង្រីកសមត្ថភាព​ព្រលានយន្តហោះដែលមានស្រាប់ និង​ការអភិវឌ្ឍ​ព្រលានយន្តហោះថ្មីបន្ថែមទៀត នៅ​ក្នុងខេត្ត​ចំនួន ៦ នៅក្នុង​ប្រទេស​ថៃ ។

នៅក្នុងចំណោមខេត្តទាំង៦នេះ គម្រោង​ខ្លះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​សមិទ្ធលទ្ធភាព​រួចជាស្រេចហើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version