ក្រសួងដឹកជញ្ជូនថៃប្រកាសគាំទ្រគម្រោងសាងសង់និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែងទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនរបស់តំបន់ ។ ថ្មីៗនេះ មានការប្រារព្ធសន្និសីទអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលលើកទី៥៩ នៅប្រទេសហ្វ៊ីលីពីន ដែលចូលរួមដោយអ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុងសន្និសីទនេះ គេបានពិភាក្សាគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ចវិស័យដឹកជញ្ជូនផ្លូវអាកាស ហើយគេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាសនឹងកើនឡើងទ្វេដង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ…
ការរុករក៖ Airports
ប្រទេសថៃបានដាក់ចេញនូវគោលដៅដ៏មហិច្ឆតាមួយ គឺសម្រេចបានជើងហោះហើរ ១លានជើង នៅទូទាំងប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបីរបស់ព្រលានយន្តហោះ សុវណ្ណភូមិ កាលពីដើមខែតុលា ។ នេះជាផ្នែកមួយនៃគោលដៅធំរបស់រដ្ឋាភិបាលថៃ ដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលអាកាសចរណ៍របស់តំបន់ និងជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅអាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុងឆ្នាំសារពើពន្ធ…
