ប្រជាជន​វៀតណាមចាយប្រាក់​ទិញ​ទំនិញ​អនឡាញ​ អស់ជាមធ្យម ២៥,៣​ទ្រីលាន​ដុង ឬស្មើ ១ពាន់លានដុល្លារ​ក្នុងមួយខែៗ ក្នុងរយៈពេល ៩ខែ​​នៃឆ្នាំ២០២៤នេះ ។

សារព័ត៌មានវៀតណាមផ្សាយថា ផ្សារ​អនឡាញដែល​ប្រជាជន​វៀតណាម​ទិញទំនិញ​ច្រើន​បំផុត រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ។

ប្រទេសវៀតណាម​ បច្ចុប្បន្ន ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ធំៗ​បំផុត​សម្រាប់​ការលក់ដូរ​ផ្សាយ​ផ្ទាល់តាមអនឡាញ (livestream commerce) នៅ​លើ​ពិភព​លោក ដោយសារវៀតណាមមានកំណើន​ប្រជាជន​ខ្ពស់ និង​មាន​យុវជន​ចេះ​បច្ចេកវិទ្យាច្រើន ។

ទំនិញ​តម្លៃក្រោម ២សែនដុង ឬក្រោម ៨ដុល្លារ មានចំនួនច្រើនជាងពាក់កណ្ដាល​នៃ​បរិមាណ​លក់​សរុប​នៅលើ​អនឡាញ ។

គេរំពឹងថា ទីផ្សារ​លក់ទំនិញ​តាមអនឡាញ​នៅក្នុង​ប្រទេស​វៀតណាម នឹងរឹតតែ​មានភាពប្រកួត​ប្រជែង​ខ្លាំង​ថែមទៀត ខណៈ​ដែល​ផ្សារអនឡាញរបស់ចិន ដូចជា Temu, 1688 និង Taobao កំពុង​កើនឡើង​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​វៀតណាម ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version