គិត​តរឹមដំណាច់ឆ្នាំ ២០២៤ ប្រទេសវៀតណាម​មានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជិត ៧៣.៨០០ ក្រុមហ៊ុន គឺបានកើនឡើង​ខ្ទង់ ១០% បើធៀប​នឹង​ឆ្នាំ ២០២៣ ហើយផ្ដល់ការងារ​ធ្វើដល់ប្រជាជន​ចំនួន ១,២៦ លាននាក់។

រូបថត៖ Pixabay

វិស័យ​បច្ចេក​វិទ្យាព័ត៌មាន​ (ICT) របស់ប្រទេស​វៀតណាម​ ត្រូវបានរំពឹងថា នឹងអាច​រកចំណូលបានរហូតដល់ទៅ ជិត ១៧០ ពាន់លានដុល្លារ​ គិត​ត្រឹម​ឆ្នាំ ២០២៥ នេះ ។ នេះបើយោងតាម​សារព័ត៌មានវៀតណាម ដែលបានដក​ស្រង់របាយការណ៍ពីក្រសួងព័ត៌មាន និង​សារគមនាគមន៍​។

ក្រសួងព័ត៌មាន និង​សារគមនាគមន៍របស់វៀតណាម​ ក៏បានលើកឡើងផងដែរថា ការនាំចេញ​ផ្នែករឹង (ហាដវ៉ែរ) និង​គ្រឿងអេឡិក​ត្រូនិក ដែលជា​គ្រឿងសំខាន់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននោះ នឹង​អាច​មានទំហំទឹកប្រាក់រហូតដល់ទៅ ជាង ១៤៨ ពាន់លានដុល្លារ​។

បច្ចុប្បន្ននេះ ប្រទេសវៀតណាម ត្រូវបានគេកត់សម្គាល់ថា កំពុងតែ​សំញែង​ខ្លួន​ខ្លាំងឡើង​នៅក្នុងវិស័យ​បច្ចេកវិទ្យាព័ត៌មាន (ICT) បន្ទាប់ពីក្រុមហ៊ុន​បច្ចេកវិទ្យាព័ត៌មានរបស់វៀតណាម​បន្ត​រកចំណូលកាន់តែ​ច្រើនឡើងៗ។

ប្រទេសវៀតណាម​ស្ថិត​ក្នុងចំណាត់ថ្នាក់ទីពីរ សម្រាប់​ការ​នាំចេញ​ទូរស័ព្ទ​ស្មាតហ្វូន ជាប់ចំណាត់ថ្នាក់លេខ ៥ សម្រាប់ការនាំចេញគ្រឿងបង្គំកុំព្យូទ័រ និង​ជាប់ចំណាត់ថ្នាក់លេខ ៨ សម្រាប់ការនាំចេញបរិក្ខា​អេឡិកត្រូនិក ។

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version