ធនាគារ​អេស៊ីលីដា បាន​ផ្ដល់វគ្គបណ្ដុះបណ្ដាល​ដល់​បុគ្គលិករបស់ខ្លួន និង​តំណាង​សហគ្រាសធុនតូច និងមធ្យម​  អំពី​ការធ្វើពាណិជ្ជកម្មឆ្លងដែន តាមរយៈប្រព័ន្ធ​​ Proxtera រវាង​កម្ពុជា និងសិង្ហបុរី​ ក៏ដូចជាបណ្ដាប្រទេស​ផ្សេងទៀត ដែលជា​សមាជិករបស់​ច្រក​តម្លាភាព​ហិរញ្ញវត្ថុ ហៅកាត់ថា FTC ។​

វគ្គបណ្ដុះបណ្ដាល​រយៈពេលពីរថ្ងៃនេះ មានការចូលរួមពី​បុគ្គលិក និង​តំណាង​សហគ្រាសធុនតូច​ និងមធ្យម​ប្រមាណជិត ១០០ នាក់ ក្នុងគោលបំណងផ្ដល់ការ​យល់ពី​ការ​​ចូលរួម​នៅលើប្រព័ន្ធ Proxtera ដែលគេអាច​លក់ នាំចេញ ទិញ ឬនំាចូល​ទំនិញ ​សេវា​កម្ម ឬ​វត្ថុធាតុដើម​ផ្សេងៗ ពីដៃគូ ដែលមានចុះឈ្មោះលើប្រព័ន្ធ Proxtera នោះ ។

ការលក់ នាំចេញ ទិញ ឬនំាចូល​ទំនិញ ​សេវា​កម្ម ឬ​វត្ថុធាតុដើម​ផ្សេងៗ តាមរយៈប្រព័ន្ធ Proxtera នេះ ជា​ប្រព័ន្ធដែលទំនើប​ និងមានស្តង់ដារអន្តរជាតិ ហើយគេអាចធ្វើការទូទាត់​តាមរយៈប្រព័ន្ធធនាគារ​អេស៊ីលីដា ដែលមានសុវត្ថិភាពខ្ពស់​បំផុត ។

Proxtera ជា​ថ្នាលមួយ​ សម្រាប់ឲ្យ​​​អាជីវកម្មនានា ដែលបានចុះបញ្ជីលើប្រព័ន្ធនេះ អាចទាក់ទង​គ្នា​បាន ដើម្បីពិភាក្សា និង​ឈានទៅដល់​ការ ទិញ-លក់ផលិតផល ទំនិញ ឬសេវា​កម្មនានា ជាលក្ខណៈពាណិជ្ជកម្មឆ្លងដែន ។

សហគ្រាស​ដែលមានការចាប់អារម្មណ៍ ធ្វើពាណិជ្ជកម្មឆ្លងដែន ដើម្បីទិញ-លក់ផលិតផល ទំនិញ ឬសេវា​កម្មនានា តាមរយៈប្រព័ន្ធ Proxtera អាចទាក់ទងមកកាន់សាខាធនាគារអេស៊ីលីដា ដែលនៅជិត​បំផុត ។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version