ធនាគារអេស៊ីលីដា បានផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន និងតំណាងសហគ្រាសធុនតូច និងមធ្យម អំពីការធ្វើពាណិជ្ជកម្មឆ្លងដែន តាមរយៈប្រព័ន្ធ Proxtera រវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត ដែលជាសមាជិករបស់ច្រកតម្លាភាពហិរញ្ញវត្ថុ ហៅកាត់ថា FTC ។

វគ្គបណ្ដុះបណ្ដាលរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីបុគ្គលិក និងតំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណជិត ១០០ នាក់ ក្នុងគោលបំណងផ្ដល់ការយល់ពីការចូលរួមនៅលើប្រព័ន្ធ Proxtera ដែលគេអាចលក់ នាំចេញ ទិញ ឬនំាចូលទំនិញ សេវាកម្ម ឬវត្ថុធាតុដើមផ្សេងៗ ពីដៃគូ ដែលមានចុះឈ្មោះលើប្រព័ន្ធ Proxtera នោះ ។
ការលក់ នាំចេញ ទិញ ឬនំាចូលទំនិញ សេវាកម្ម ឬវត្ថុធាតុដើមផ្សេងៗ តាមរយៈប្រព័ន្ធ Proxtera នេះ ជាប្រព័ន្ធដែលទំនើប និងមានស្តង់ដារអន្តរជាតិ ហើយគេអាចធ្វើការទូទាត់តាមរយៈប្រព័ន្ធធនាគារអេស៊ីលីដា ដែលមានសុវត្ថិភាពខ្ពស់បំផុត ។
Proxtera ជាថ្នាលមួយ សម្រាប់ឲ្យអាជីវកម្មនានា ដែលបានចុះបញ្ជីលើប្រព័ន្ធនេះ អាចទាក់ទងគ្នាបាន ដើម្បីពិភាក្សា និងឈានទៅដល់ការ ទិញ-លក់ផលិតផល ទំនិញ ឬសេវាកម្មនានា ជាលក្ខណៈពាណិជ្ជកម្មឆ្លងដែន ។
សហគ្រាសដែលមានការចាប់អារម្មណ៍ ធ្វើពាណិជ្ជកម្មឆ្លងដែន ដើម្បីទិញ-លក់ផលិតផល ទំនិញ ឬសេវាកម្មនានា តាមរយៈប្រព័ន្ធ Proxtera អាចទាក់ទងមកកាន់សាខាធនាគារអេស៊ីលីដា ដែលនៅជិតបំផុត ។