តម្លៃទុរេន​ពូជម៉ាន់ថង និង​ Ri6 រក្សា​បានស្ថិរភាព​ល្អ នៅតំបន់​ទន្លេមេគង្គ និង​តំបន់​ខ្ពង់រាបកណ្ដាល​ ដែលជាតំបន់ដាំដុះទុរេន​ធំ​ជាងគេ​បំផុត​ទាំង​ពីរ​របស់​ប្រទេស​វៀតណាម ។

ទុរេនពូជ Ri6 លេខ១ លក់បានមួយ​គីឡូក្រាមមាន ១សែន ៦ម៉ឺនដុង ឬ ៦,៣ដុល្លារ​អាមេរិក នៅក្នុងតំបន់ទាំងពីរ ។ នេះ​បើ​តាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម

ចំណែកឯ​តម្លៃទុរេន​ម៉ាន់ថង​វិញ គឺ​លក់​បាន​មួយគីឡូ ១សែន ៧ម៉ឺន ៥ពាន់ដុង ឬស្មើនឹង ៦,៨៩ដុល្លារ នៅក្នុងតំបន់ទាំងពីរ ។

ចំពោះ​តម្លៃនាំចេញវិញ សម្រាប់ទុរេនទាំងពីរប្រភេទនេះ តម្លៃ​មិន​មាន​អ្វី​ផ្លាស់ប្ដូរច្រើនទេ ពោលគឺ ទុរេន Ri6 តម្លៃនាំចេញ គឺ ៥,៩៨ដុល្លារក្នុងមួយគីឡូ រីឯ​ទុរេនម៉ាន់ថង​វិញ តម្លៃនាំចេញ គឺ ៧ដុល្លារ​ក្នុងមួយគីឡូ ។

តម្លៃទុរេននៅវៀតណាម​ហាក់មានស្ថិរភាពល្អ ពោលគឺមានតម្លៃខ្ពស់ ។ តម្លៃ​ខាងលើនេះ គឺ​ជាតម្លៃ​គិតនៅថ្ងៃទី៧ ខែវិច្ឆិកា តម្លៃជាក់ស្ដែង​អាចនឹងមានការប្រែប្រួល​ឡើងចុះខុសពីតម្លៃខាងលើ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version