ប្រទេសថៃ និងវៀតណាម​បានព្រមព្រៀង​គ្នា​សម្រប​​សម្រួល​​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមទាំង​កម្ពុជា​ផង ក្នុង​ការអនុវត្ត​សាកល្បង​នូវ​គម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។

ការព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ថៃ ដែលបានជួបប្រជុំគ្នា​នៅឯ​ប្រទេស​ឡាវ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ។

គួរបញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ដាក់​សំណើ​គម្រោង​ទិដ្ឋាការ​រួម​គ្នា ជាមួយ​ប្រទេស​ប្រាំ​ទៀត រួម​មាន​កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ។

ទិដ្ឋាការ​រួមគ្នានេះ​នឹង​ជួយ​ឲ្យ​ភ្ញៀវទេសចរ​បាន​មក​លេង​ប្រទេស​ទាំង​ប្រាំ​មួយ ដោយ​ប្រើប្រាស់​​ទិដ្ឋាការ​តែ​មួយ ។

យោងតាម​ទិន្នន័យ​បាន​បង្ហាញ​ថា កាលពី​ឆ្នាំ​មុន មានភ្ញៀវ​ទេសចរ​ប្រមាណ ៧០​លាន​នាក់​បាន​មក​លេង​ប្រទេស​ទាំង​ប្រាំ​មួយ​នេះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version