ក្នុងរយៈពេល ៨ខែ ពោលគឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវ​បរទេស​ ១៦លាន ៤សែន ៥ម៉ឺននាក់ បានមកធ្វើទេសចរណ៍​នៅប្រទេសម៉ាឡេស៊ី ក្នុងនោះ ជនជាតិ​សិង្ហបុរី​មក​លេង​ម៉ាឡេស៊ីច្រើនជាងគេបំផុត ។

ប្រទេសម៉ាឡេស៊ី​បាន​ត្រូវ​គេហទំព័រហិរញ្ញវត្ថុ​អាមេរិកាំង Insider Monkey បោះឆ្នោត​ផ្ដល់ចំណាត់ថ្នាក់ជាគោលដៅ​ដែលអ្នកទេសចរ​ស្រឡាញ់​ចូលចិត្ត​ជាងគេបំផុត​នៅអាស៊ី ។

បើធៀបនឹងរយៈពេល ៨ខែដូចគ្នានៃឆ្នាំ២០២៣ តួលេខ​ភ្ញៀវ​បរទេស​បាន​កើនឡើង ជិត ៣០% ហើយក្នុងអំឡុងពេល ៨ខែ​នៃឆ្នាំ២០២៤នេះ​ផងដែរ សិង្ហបុរី​ដែលជាប្រទេស​មានជាងគេបំផុត​នៅអាស៊ី គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ធំជាង​គេ​បំផុត​របស់​ម៉ាឡេស៊ី ។

ប្រទេស ៥ ដែលជាប្រភព​ភ្ញៀវ​ទេសចរ​ធំជាងគេបំផុត​របស់​ម៉ាឡេស៊ី រួមមាន ៖

  1. សិង្ហបុរី (៥លាន ៧សែន ៧ម៉ឺននាក់)
  2. ឥណ្ឌូណេស៊ី (២លាន ៤សែននាក់)
  3. ​​ចិន (២លាន ២សែន ៩ម៉ឺន​នាក់)
  4. ​ថៃ (១លាន ៩ម៉ឺននាក់)
  5. ប្រ៊ុយណេ (ជាង ៧សែន ៨ម៉ឺននាក់​) ។

តួលេខនេះ យោង​តាម​សារព័ត៌មាន The Edge Malaysia

សម្រាប់ឆ្នាំ២០២៤នេះ ម៉ាឡេស៊ីបានដាក់​គោលដៅ​ទទួលភ្ញៀវ​ទេសចរ​បរទេសឱ្យ​បាន ២៧លាន ៣សែននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version