ក្នុងរយៈពេល ៨ខែ ពោលគឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវបរទេស ១៦លាន ៤សែន ៥ម៉ឺននាក់ បានមកធ្វើទេសចរណ៍នៅប្រទេសម៉ាឡេស៊ី ក្នុងនោះ ជនជាតិសិង្ហបុរីមកលេងម៉ាឡេស៊ីច្រើនជាងគេបំផុត ។ ប្រទេសម៉ាឡេស៊ីបានត្រូវគេហទំព័រហិរញ្ញវត្ថុអាមេរិកាំង Insider Monkey បោះឆ្នោតផ្ដល់ចំណាត់ថ្នាក់ជាគោលដៅដែលអ្នកទេសចរស្រឡាញ់ចូលចិត្តជាងគេបំផុតនៅអាស៊ី ។ បើធៀបនឹងរយៈពេល ៨ខែដូចគ្នានៃឆ្នាំ២០២៣…
ការរុករក៖ asean
ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងគ្នាសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធផ្សេងទៀត រួមទាំងកម្ពុជាផង ក្នុងការអនុវត្តសាកល្បងនូវគម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀងនេះបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីថៃ ដែលបានជួបប្រជុំគ្នានៅឯប្រទេសឡាវក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ប្រទេសថៃបានដាក់សំណើគម្រោងទិដ្ឋាការរួមគ្នា ជាមួយប្រទេសប្រាំទៀត រួមមានកម្ពុជា វៀតណាម ឡាវ…
ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ដើម្បីដំឡើងឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្តនៃប្រទេសវៀតណាម នៅឆ្នាំនេះ ។ សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G របស់ក្រុមហ៊ុនវៀតណាម ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ…
អ្នកជំនាញសេដ្ឋកិច្ចថៃមួយរូបបាននិយាយថា ប្រទេសថៃគួរតែប្រឹងជំរុញវិស័យកសិកម្មនិងចំណីអាហារ ក៏ដូចជាសេវាកម្មកម្រិតខ្ពស់ ដើម្បីឲ្យក្លាយជាចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីបង្កើតការងារនៅក្នុងប្រទេស ។ លោក ស៊ូប៉ាវុដ សៃឈឿ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសថៃ បានថ្លែងប្រាប់កាសែត ខៅស៊ុដ ថា ប្រទេសថៃគួរតែបញ្ឈប់មហិច្ឆតារបស់ខ្លួនដែលចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងអាស៊ីទៀតទៅ ។ លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក…
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហាក់កំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាប្រទេសរបស់ខ្លួន ដោយផ្ដល់ការលើកទឹកចិត្តផ្សេងៗ ជាពិសេស គោលនយោបាយទិដ្ឋាការពិសេស ។ ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញទេសចរចិន គឺប្រទេសថៃ ដោយក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍ទេសចរចិនបាន ៣,៤៣លាននាក់ ។ បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ថៃដណ្ដើមបានលេខ១ជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ទេសចរចិន ។ ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយទទួលបានទេសចរចិន ១,៨៩លាននាក់…
នៅថ្ងៃចន្ទនេះ រដ្ឋសភាវៀតណាមបានអនុម័តការបណ្ដេញឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែង នៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ខ្លួន ។ សារព័ត៌មានវៀតណាមបានផ្សាយថា គណៈកម្មាធិការមជ្ឈិមបក្សបានបណ្ដេញលោក ខៃ ចេញពីតំណែងលេខាបក្ស និងសមាជិកគណៈកម្មាធិការមជ្ឈិម កាលពីថ្ងៃទី៣ ខែសីហា ដោយនិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះរំលោភច្បាប់គណបក្សនិងច្បាប់ប្រឆាំងអំពើពុករលួយ ព្រមទាំងទោសកំហុសផ្សេងៗទៀត…
ឥណ្ឌូណេស៊ីដែលជាប្រទេសផលិតនិងនាំចេញទុរេនច្រើនជាងគេបំផុតមួយក្នុងពិភពលោកដែរនោះ មានគម្រោងពង្រីកផលិតកម្មដំណាំទុរេនរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅថា នឹងនាំចេញផ្លែទុរេនឲ្យបាន ៨ពាន់លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់ប្រទេសវៀតណាម ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគរបស់ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជាមន្ត្រីសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនផងដែរនោះ បានថ្លែងថា…
