
ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងគ្នាសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធផ្សេងទៀត រួមទាំងកម្ពុជាផង ក្នុងការអនុវត្តសាកល្បងនូវគម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។
ការព្រមព្រៀងនេះបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីថៃ ដែលបានជួបប្រជុំគ្នានៅឯប្រទេសឡាវក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ប្រទេសថៃបានដាក់សំណើគម្រោងទិដ្ឋាការរួមគ្នា ជាមួយប្រទេសប្រាំទៀត រួមមានកម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងតំបន់ ។
ទិដ្ឋាការរួមគ្នានេះនឹងជួយឲ្យភ្ញៀវទេសចរបានមកលេងប្រទេសទាំងប្រាំមួយ ដោយប្រើប្រាស់ទិដ្ឋាការតែមួយ ។
យោងតាមទិន្នន័យបានបង្ហាញថា កាលពីឆ្នាំមុន មានភ្ញៀវទេសចរប្រមាណ ៧០លាននាក់បានមកលេងប្រទេសទាំងប្រាំមួយនេះ ៕


