រដ្ឋបាលក្រុង​បាងកក​បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​អំពី​ទឹកជំនន់​ក្នុង​តំបន់​ចំនួន ១៦ នៃ​ខណ្ឌ​ចំនួន ៧ ដែល​ស្ថិតនៅ​ខាងក្រៅ​ច្រាំង​ការពារ​ទឹក​ជំនន់​តាម​បណ្ដោយ​ទន្លេ​ចៅប្រាយ៉ា ។

យោងតាមការចុះផ្សាយ​របស់​កាសែត The Nation បានឲ្យដឹងថា អាជ្ញាធរ​បាន​ព្យាករ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ទន្លេ​ចៅប្រាយ៉ា​ចំនួន ៧៣១​គ្រួសារ នឹង​រង​ផលប៉ះពាល់​ដោយសារ​ទឺក​ជំនន់​នោះ ។

កម្រិតទឹកទន្លេ​ត្រូវ​បាន​រំពឹង​ថា នឹង​ហក់​ឡើងចាប់ពីថ្ងៃអាទិត្យ ទី១២ ខែតុលានេះ ដែល​អូស​បន្លាយ​យ៉ាង​ហោច ១០ថ្ងៃ ដោយសារ​តែ​ទឹកហូរ​ពី​តំបន់​ខ្សែទឹក​ខាង​លើ ទឹក​ជោរ និង​ការបង្ហូរ​ទឹក​ចេញ​ពី​ទំនប់​ចៅប្រាយ៉ា ។

អាជ្ញាធរ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​រងផលប៉ះពាល់​ឲ្យ​រៀបចំ​ជញ្ជូន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅកាន់​ទីទួល​ខ្ពស់ ពិនិត្យមើល​បណ្ដាញ​អគ្គិសនី និង​ពិនិត្យ​តាមដាន​ស្ថានភាព​ឲ្យ​បាន​ហ្មត់ចត់ ស្របពេល​ដែល​ក្រុង​បាងកក​ត្រៀម​ទប់ទល់នឹង​ទឹក​ជំនន់​ដែល​អាច​នឹង​កើត​មាន​នៅ​ចុង​សប្ដាហ៍​នេះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version