រដ្ឋបាលក្រុងបាងកកបានចេញសេចក្ដីប្រកាសអាសន្នអំពីទឹកជំនន់ក្នុងតំបន់ចំនួន ១៦ នៃខណ្ឌចំនួន ៧ ដែលស្ថិតនៅខាងក្រៅច្រាំងការពារទឹកជំនន់តាមបណ្ដោយទន្លេចៅប្រាយ៉ា ។ យោងតាមការចុះផ្សាយរបស់កាសែត The Nation បានឲ្យដឹងថា អាជ្ញាធរបានព្យាករថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេចៅប្រាយ៉ាចំនួន ៧៣១គ្រួសារ នឹងរងផលប៉ះពាល់ដោយសារទឺកជំនន់នោះ ។ កម្រិតទឹកទន្លេត្រូវបានរំពឹងថា នឹងហក់ឡើងចាប់ពីថ្ងៃអាទិត្យ ទី១២ ខែតុលានេះ ដែលអូសបន្លាយយ៉ាងហោច…
