កាលពីពេលថ្មីៗ បក្សកុំម្មុយនិស្តិវៀតណាម បានអំពាវនាវឱ្យស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ បញ្ចូលភាសាអង់គ្លេសជាភាសាទីពីរនៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ ។

<<ស្ដាប់សំឡេង >>

https://pitmedia.tv/wp-content/uploads/2024/09/ហេតុអ្វីវៀតណាមជំរុញឱ្យប្រជាជនឱ្យរៀនភាសាអង់គ្លេស.mp3?_=1

ឥឡូវ មហាសេដ្ឋីកំពូលផុតលេខរបស់វៀតណាម ក៏បានស្នើដូចគ្នាដែរ ឲ្យពង្រីកការអប់រំភាសាអង់គ្លេសនៅទូទាំងប្រទេសតែម្ដង ពោលមិនមែនត្រឹមតែនៅតាមសាលារដ្ឋទេ ប៉ុន្តែ សម្រាប់ប្រជាជនទាំងអស់តែម្ដង ។

លោក ផាម ញ៉ាត់ វួង ដែលជាមហាសេដ្ឋីផុតលេខ និងជាប្រធានក្រុមហ៊ុន Vingroup របស់វៀតណាម បានជំរុញឱ្យពង្រីកការបង្រៀនភាសាអង់គ្លេស ចាប់តាំងពីតំបន់ជនបទរហូតដល់ទីក្រុង និងថា ក្រុមហ៊ុនលោក ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែរ អាចជួយគាំទ្រដល់គ្រូបង្រៀនដែលធ្វើការនៅតាមតំបន់ដាច់ស្រយាល ។

មហាសេដ្ឋីរូបនេះ ជឿជាក់ថា ការលើកកម្ពស់ការអប់រំផ្នែកភាសាអង់គ្លេស នឹងបង្កើតឱកាសរកប្រាក់ចំណូលបានកាន់តែប្រសើរឡើងសម្រាប់ក្មេងៗវៀតណាមជំនាន់ថ្មី ដូច្នេះ នឹងរួមចំណែកដល់ការអភិវឌ្ឍតំបន់ទាំងនេះនៅពេលអនាគត ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីកំពូលដដែល ក៏បានអំពាវនាវឱ្យបង្កើនកូតាបណ្ដុះបណ្ដាលសិស្សនិស្សិតលើមុខវិជ្ជាបច្ចេកវិទ្យាផងដែរ ដូចជា IT និង Big Data ដើម្បីពង្រីកកម្លាំងពលកម្មបច្ចេកវិទ្យារបស់ប្រទេសវៀតណាម ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version