កាលពីពេលថ្មីៗ បក្សកុំម្មុយនិស្តិវៀតណាម បានអំពាវនាវឱ្យស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ បញ្ចូលភាសាអង់គ្លេសជាភាសាទីពីរនៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ ។ <<ស្ដាប់សំឡេង >> ឥឡូវ មហាសេដ្ឋីកំពូលផុតលេខរបស់វៀតណាម ក៏បានស្នើដូចគ្នាដែរ ឲ្យពង្រីកការអប់រំភាសាអង់គ្លេសនៅទូទាំងប្រទេសតែម្ដង ពោលមិនមែនត្រឹមតែនៅតាមសាលារដ្ឋទេ ប៉ុន្តែ សម្រាប់ប្រជាជនទាំងអស់តែម្ដង ។ លោក ផាម ញ៉ាត់ វួង ដែលជាមហាសេដ្ឋីផុតលេខ…
ការរុករក៖ Asean Economy
វៀតណាមបានចាប់ផ្ដើមនាំចេញផ្លែផាសិនរបស់ខ្លួនទៅលក់នៅប្រទេសអូស្ត្រាលីហើយ ហើយនេះជាប្រភេទផ្លែឈើទីប្រាំដែលវៀតណាមនាំចេញទៅប្រទេសអូស្ត្រាលី ។ ផ្លែឈើទាំងប្រាំប្រភេទដែលវៀតណាមនាំចេញទៅលក់នៅប្រទេសអូស្ត្រាលីនាពេលនេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និងផាសិន ។ មន្ត្រីក្រសួងកសិកម្មរបស់វៀតណាមបាននិយាយថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកផ្លែឈើត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើវៀតណាមមានលក់នៅលើទីផ្សារបរទេសចំនួនជាង ៦០ប្រទេសនិងដែនដី ហើយក្នុងនោះ ផ្លែផាសិនបាននាំចេញទៅលក់នៅបណ្ដាប្រទេសជាង២០ ក្នុងទម្រង់ជាផ្លែឈើស្រស់…
រដ្ឋាភិបាលសិង្ហបុរីបានដាក់ចេញគោលនយោបាយថ្មីមួយ ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភដល់ទៅ ៤៥០០ដុល្លារអាមេរិក ដល់កម្មករដែលអត់ការងារធ្វើក្នុងរយៈពេល ៦ខែ ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ស្ទ្រេថស៍ ថែមស៍ ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ង់ស៍ វុង បានប្រកាសកម្មវិធីនេះកាលពីថ្ងៃអាទិត្យ ។ កម្មវិធីឧបត្ថម្ភនេះ តម្រូវឱ្យអ្នកទទួលផលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល ការពិគ្រោះពីអាជីពការងារ…
វៀតណាមនាំចេញកាហ្វេទៅទីផ្សារអន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរកចំណូលបានជិត ៣,៥៤ពាន់លានដុល្លារអាមេរិក ។ បើគិតជាបរិមាណវិញ ការនាំចេញកាហ្វេធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃទឹកប្រាក់វិញ កើនជាង ៣០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ តួលេខពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍បង្ហាញថា…
