នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនជប៉ុនដែលម្ចាស់​ផ្សារ 7-Eleven បាន​និយាយថា ខ្លួនបានច្រានចោល​សំណើ​សុំ​ទិញ​ភាគហ៊ុន​ពី​ក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្សតា ដោយនិយាយថា សំណើ​នោះ​ឱ្យថ្លៃទាបហួសហេតុពេក ។

ជាម៉ាកយីហោ​ផ្សារទំនើប​ធំជាងគេបំផុតនៅលើពិភពលោក 7-Eleven មានសាខាផ្សារ​ជាង ៨ម៉ឺន ៥ពាន់កន្លែងនៅទូទាំងពិភពលោក ។

នៅមុននេះ មានការផ្សាយព័ត៌មាន​ពី​​ក្រុមហ៊ុន Seven & i Holdings Co ដែលជាម្ចាស់​របស់​ផ្សារទំនើប​ 7-Eleven អាចនឹងពិចារណា​លក់​ភាគហ៊ុន​របស់ខ្លួន ទៅ​ឱ្យ​ក្រុមហ៊ុន​ជាគូ​ប្រជែង ដែល​ជាម្ចាស់របស់​ផ្សារទំនើប Circle K គឺ​ក្រុមហ៊ុនកាណាដា អាលីម៉ង់តាស្យុង គូស្សតា​ ។

​ក្រុមហ៊ុន Seven & i ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន មាន​តម្លៃ​ទីផ្សារ​ ៣៩ពាន់លានដុល្លារ និង​ជា​ក្រុមហ៊ុន​ផ្សារ​លក់រាយ​ធំជាងគេ​បំផុត​នៅ​ជប៉ុន ។

ក្រុមហ៊ុន អាលីម៉ង់តាស្យុង គូស្តា (Alimentation Couche-Tard) របស់​ប្រទេសកាណាដា គ្រប់គ្រង​ផ្សារទំនើប ១ម៉ឺន ៦៧០០កន្លែង នៅ ៣១ប្រទេស ​និងដែនដី ។

ប្រសិនបើ​ការទិញលក់ភាគហ៊ុននេះ​សម្រេចជោគជ័យមែន វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុត​ដែល​វិនិយោគិន​បរទេស​ទិញ​យក​ក្រុមហ៊ុនជប៉ុន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version