
ទុរេន មូសាង ឃីង របស់ម៉ាឡេស៊ី ដែលនាំចូលទៅទីផ្សារចិន លក់បានតម្លៃខ្ពស់បំផុត ពោលគឺខ្ពស់ជាងទុរេនមកពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតទាំងអស់ ។
សារព័ត៌មានវៀតណាម ផ្សាយថា ទុរេនមូសាងឃីងរបស់ម៉ាឡេស៊ី ១ផ្លែ អាចលក់បានដល់ទៅ ៨១ដុល្លារ ។
នៅតាមផ្សារទំនើបនៅខេត្តឆឹងចូវ ប្រទេសចិន លក់ទុរេនមូសាងឃីងនាំចូលពីម៉ាឡេស៊ី ក្នុងតម្លៃ ២៨ដុល្លារក្នុងមួយគីឡូ ។
ទុរេននាំចូលពីវៀតណាមនិងថៃ មានតម្លៃទាងជាងខ្លាំង ដោយទុរេនថៃលក់បាន មួយគីឡូ ៥,៩ដុល្លារ រីឯទុរេនវៀតណាមលក់បាន ៤,៦ដុល្លារក្នុងមួយគីឡូ ។
បច្ចុប្បន្ន ថៃជាប់លេខ១ជាប្រទេសផ្គត់ផ្គង់ទុរេនធំជាងគេបំផុតទៅកាន់ទីផ្សារចិន រីឯវៀតណាមឈរនៅលេខ២ ។ ប្រទេសផ្សេងៗទៀតនៅអាស៊ីអាគ្នេយ៍ ដែលដាំដុះដំណាំទុរេនដែរ ក៏កំពុងប្រជែងគ្នាដើម្បីដណ្ដើមចំណែកទីផ្សារចិន ផងដែរ ៕


