ទុរេន មូសាង ឃីង របស់​ម៉ាឡេស៊ី ដែលនាំចូលទៅទីផ្សារចិន លក់បានតម្លៃខ្ពស់​បំផុត ពោលគឺខ្ពស់ជាង​ទុរេន​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀតទាំងអស់ ។

សារព័ត៌មានវៀតណាម ផ្សាយថា ទុរេន​មូសាងឃីង​របស់ម៉ាឡេស៊ី ១ផ្លែ អាច​លក់​បានដល់ទៅ ៨១ដុល្លារ ។

នៅតាមផ្សារទំនើប​​នៅខេត្ត​ឆឹងចូវ ប្រទេសចិន លក់ទុរេន​មូសាងឃីង​នាំចូលពីម៉ាឡេស៊ី ក្នុង​តម្លៃ ២៨ដុល្លារក្នុងមួយគីឡូ

ទុរេន​នាំចូលពីវៀតណាមនិងថៃ មានតម្លៃ​ទាងជាងខ្លាំង ដោយទុរេនថៃ​លក់​បាន មួយគីឡូ ៥,៩ដុល្លារ រីឯ​ទុរេន​វៀតណាមលក់បាន ៤,៦ដុល្លារក្នុងមួយគីឡូ ។

បច្ចុប្បន្ន ថៃជាប់លេខ​១ជាប្រទេសផ្គត់ផ្គង់ទុរេនធំជាងគេបំផុតទៅកាន់ទីផ្សារចិន រីឯវៀតណាមឈរនៅ​លេខ២​ ។ ប្រទេស​ផ្សេងៗទៀត​នៅអាស៊ីអាគ្នេយ៍ ដែលដាំដុះដំណាំទុរេន​ដែរ ក៏​កំពុង​ប្រជែង​គ្នាដើម្បី​ដណ្ដើម​ចំណែកទីផ្សារ​ចិន ផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version