ផលិតផលឧស្សាហកម្មរបស់ចិនបានហូរចូលយ៉ាងសន្ធាប់ចូលទៅក្នុងទីផ្សារនៅអាស៊ីអាគ្នេយ៍ ហើយកំពុងបង្កការលំបាកដល់ពាណិជ្ជកម្មរបស់ថៃ ។

ទន្ទឹមនឹងនេះ ប្រទេសថៃ ក៏កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។

ក្រុមហ៊ុនលក់ទំនិញអនឡាញឈ្មោះ Temu របស់ចិន បានចូលមកដល់ទីផ្សាររបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យឧស្សាហកម្មនានារបស់ថៃ ជួបការប្រកួតប្រជែងកាន់តែខ្លាំងឡើង ។

សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI បានអំពាវនាវឲ្យរដ្ឋាភិបាលថៃកំណត់ពន្ធនាំចូលបន្ថែមទៀតទៅលើទំនិញនាំចូលមួយចំនួនពីប្រទេសចិន ។

ប្រធានសមាគមធនាគារថៃ លោក ប៉ាយុង ស្រ៊ីវ៉ានិច បាននិយាយថា ប្រសិនបើរដ្ឋាភិបាលពុំមានចំណាត់ការថ្មីៗ ដើម្បីការពារទំនិញថៃ ទប់ទល់នឹងទំនិញរបស់ចិនទេនោះ នោះនឹងមានក្រុមហ៊ុនជាច្រើនអាចនឹងបិទទ្វារ ។

ចន្លោះពីខែមករា ដល់ខែមិថុនា ថៃនាំទំនិញចូលពីប្រទេសចិនក្នុងទំហំទឹកប្រាក់ដល់ទៅ ជាង ៣៧ ពាន់លានដុល្លារ ។ ចំណែកឯថៃវិញ នាំទំនិញទៅប្រទេសចិន មានទំហំទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យប្រទេសថៃមានឱនភាពពាណិជ្ជកម្មជាមួយនឹងប្រទេសចិន រហូតដល់ទៅជិត ២០ ពាន់លានដុល្លារឯណោះ ។

នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ចំណែកទីផ្សារសម្ភារៈអគ្គិសនី និងរថយន្តផលិតដោយប្រទេសថៃ សុទ្ធតែបានធ្លាក់ចុះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version