ធនាគារ​ពាណិជ្ជ​ខ្មែរ​ដ៏​ធំ​ជាង​គេ អេស៊ីលីដា បាន​ធ្វើ​ទំនើប​កម្ម​​អេប អេស៊ីលីដា​ម៉ូបាល របស់​​ខ្លួន​ ឡើង​ដល់​​ជំនាន់​ទី៧​ហើយ ដែល​​ប្រព័ន្ធ​​បច្ចេកវិទ្យា​ចុងក្រោយ​បង្អស់​នេះ ធ្វើឲ្យ​​អតិថិជន​​កាន់​តែ​​ងាយ​ស្រួល​ប្រើប្រាស់ ​ស្រប​តាម​តម្រូវការ​​និង​មាន​​សុវត្ថិភាព​ខ្ពស់​​បំផុត។

ក្រៅពីទំនើប អេស៊ីលីដាម៉ូបាល ជំនាន់​ទី៧​នេះ ត្រូវ​បាន​អភិវឌ្ឍ​​ឡើង​សម្រាប់​អ្នកប្រើប្រាស់​គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃ​បច្ចេកវិទ្យា ​ AI ។

រូបរាងថ្មីនៃអេស៊ីលីដាម៉ូបាល ។

អ្វីដែលកាន់តែពិសេស គឺ អេស៊ីលីដាម៉ូបាល បាន​​ប្រមូលផ្ដុំ​​មុខងារប្រើប្រាស់សំខាន់ៗ​បំផុត មកដាក់នៅផ្ទាំងខាងមុខនៃកម្មវិធីតែម្ដង ។ ចំណែក​ឯ​ការស្កែនទូទាត់តាម QR នៅ​លើ អេស៊ីលីដាម៉ូបាល គឺមានសមត្ថភាព​អាចចាប់យក QR បានលឿនបំផុត នាំឲ្យការទូទាត់កាន់តែ​ស្រួល និងរហ័សជាងមុនទ្វេដង។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បាន​ឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់ប្រាក់នៅលើ អេប អេស៊ីលីដាម៉ូបាល បាន​កើនដល់ ៤១០ លាន​ប្រតិបត្តិការ ។ ចំណែក​ឯ​ចំនួន​អ្នកប្រើប្រាស់​វិញ បានកើនដល់ ​៣លាន ៨សែន​នាក់ហើយ គិតមកទល់បច្ចុប្បន្ន​។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា ។ រូបថត ៖ ACLEDA

លោកស្រី សុខ សោភា និយាយថា កំណើន​ទាំង​ប្រតិបត្តិការ ទាំង​ចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល គឺបង្ហាញ​ឱ្យ​ឃើញ​ពី​ទំនុកចិត្ត​ខ្ពស់​របស់អតិថិជន ចំពោះ​ធនាគារ​អេស៊ីលីដា ដែលជាធនាគារ​ខ្មែរ​ធំជាងគេ​ និង​តែងតែ​យកចិត្ត​ទុកដាក់​ទៅលើ​ផាសុកភាព និងសុវត្ថិភាពរបស់អតិថិជន ។

ដើម្បី​ប្រើ​ អេស៊ីលីដាម៉ូបាល ជំនាន់ទី៧​ លោកអ្នក​ចូលទៅ App Store, Google Play ឬ AppGallery រួច Update អេប អេស៊ីលីដាម៉ូបាល ​របស់​លោកអ្នក។ ក្រោយពីបាន Update រួច សូមបើក អេប អេស៊ីលីដាម៉ូបាល រួចចុចលើ ម៉ឺនុយ នៅខាងឆ្វេងដៃផ្នែកខាងលើ > កំណត់មុខងារផ្សេងៗ > ផ្លាស់ប្តូររូបរាង > ទំនើប ។ ឥឡូវនេះ លោកអ្នក​អាច​ប្រើ​រូបរាងដ៏ថ្មីសន្លាង​របស់ អេស៊ីលីដាម៉ូបាល ជំនាន់ទី៧ បាន​ហើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version