ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែលសហការរៀបចំដោយធនាគារ អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា (CSX) ។ ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។ លោកបណ្ឌិត អ៊ិន…
ការរុករក៖ ACLEDAMOBILE
ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃរវាង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងបណ្ឌិត អ៊ិន…
ធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ អេស៊ីលីដា បានធ្វើទំនើបកម្មអេប អេស៊ីលីដាម៉ូបាល របស់ខ្លួន ឡើងដល់ជំនាន់ទី៧ហើយ ដែលប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់នេះ ធ្វើឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់ ស្របតាមតម្រូវការនិងមានសុវត្ថិភាពខ្ពស់បំផុត។ ក្រៅពីទំនើប អេស៊ីលីដាម៉ូបាល ជំនាន់ទី៧នេះ ត្រូវបានអភិវឌ្ឍឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា AI ។ អ្វីដែលកាន់តែពិសេស គឺ…
