ធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ អេស៊ីលីដា បានធ្វើទំនើបកម្មអេប អេស៊ីលីដាម៉ូបាល របស់ខ្លួន ឡើងដល់ជំនាន់ទី៧ហើយ ដែលប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់នេះ ធ្វើឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់ ស្របតាមតម្រូវការនិងមានសុវត្ថិភាពខ្ពស់បំផុត។
ក្រៅពីទំនើប អេស៊ីលីដាម៉ូបាល ជំនាន់ទី៧នេះ ត្រូវបានអភិវឌ្ឍឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា AI ។

អ្វីដែលកាន់តែពិសេស គឺ អេស៊ីលីដាម៉ូបាល បានប្រមូលផ្ដុំមុខងារប្រើប្រាស់សំខាន់ៗបំផុត មកដាក់នៅផ្ទាំងខាងមុខនៃកម្មវិធីតែម្ដង ។ ចំណែកឯការស្កែនទូទាត់តាម QR នៅលើ អេស៊ីលីដាម៉ូបាល គឺមានសមត្ថភាពអាចចាប់យក QR បានលឿនបំផុត នាំឲ្យការទូទាត់កាន់តែស្រួល និងរហ័សជាងមុនទ្វេដង។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បានឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់ប្រាក់នៅលើ អេប អេស៊ីលីដាម៉ូបាល បានកើនដល់ ៤១០ លានប្រតិបត្តិការ ។ ចំណែកឯចំនួនអ្នកប្រើប្រាស់វិញ បានកើនដល់ ៣លាន ៨សែននាក់ហើយ គិតមកទល់បច្ចុប្បន្ន។
លោកស្រី សុខ សោភា និយាយថា កំណើនទាំងប្រតិបត្តិការ ទាំងចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល គឺបង្ហាញឱ្យឃើញពីទំនុកចិត្តខ្ពស់របស់អតិថិជន ចំពោះធនាគារអេស៊ីលីដា ដែលជាធនាគារខ្មែរធំជាងគេ និងតែងតែយកចិត្តទុកដាក់ទៅលើផាសុកភាព និងសុវត្ថិភាពរបស់អតិថិជន ។
ដើម្បីប្រើ អេស៊ីលីដាម៉ូបាល ជំនាន់ទី៧ លោកអ្នកចូលទៅ App Store, Google Play ឬ AppGallery រួច Update អេប អេស៊ីលីដាម៉ូបាល របស់លោកអ្នក។ ក្រោយពីបាន Update រួច សូមបើក អេប អេស៊ីលីដាម៉ូបាល រួចចុចលើ ម៉ឺនុយ នៅខាងឆ្វេងដៃផ្នែកខាងលើ > កំណត់មុខងារផ្សេងៗ > ផ្លាស់ប្តូររូបរាង > ទំនើប ។ ឥឡូវនេះ លោកអ្នកអាចប្រើរូបរាងដ៏ថ្មីសន្លាងរបស់ អេស៊ីលីដាម៉ូបាល ជំនាន់ទី៧ បានហើយ ៕