ប្រទេសថៃ ដែល​នៅ​ជាប់​ភូមិ​ផង​របង​ជាមួយនឹង​កម្ពុជា​នោះ បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​ជិត ២០​លាន​នាក់​ហើយ ក្នុង​ឆ្នាំ​២០២៤​នេះ ដែល​កើន​ឡើង​ប្រមាណ ៣៤% ធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

នេះបើយោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ។ គួរបញ្ជាក់ថា ប្រទេសថៃ​​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​ទីពីរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តាម​ពីក្រោយ​ប្រទេស​ឥណ្ឌូនេស៊ី ។

ប្រទេសថៃកំពុងព្យាយាមទាក់ទាញទេសចរណ៍បរទេសឲ្យមកលេងបានច្រើន ។ ចាប់ផ្ដើមពីថ្ងៃទី ២២ កក្កដានេះទៅ ប្រទេសថៃ បានលើកលែងទិដ្ឋការរយៈពេល ៦០ ថ្ងៃសម្រាប់ភ្ញៀវទេសចរណ៍បរទេសមកពីប្រទេស និងតំបន់ចំនួន ៩៣ ។

ក្នុងឆ្នាំ ២០២៤ នេះទាំងមូល ថៃមានគោលដៅធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យមកលេងឲ្យបាន ៤០ លាននាក់ ។

នៅឆ្នាំ ២០១៩ មុនផ្ទុះជំងឺកូវីដ-១៩ ប្រទេសថៃ បានទទួលភ្ញៀវទេសចរណ៍បរទេសជិត ៤០ លាននាក់ និងរកចំណូល បានជិត ៥២ ពាន់លានដុល្លារ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version