ការរុករក៖ ទេសចរណ៍

ប្រទេសថៃ ដែល​នៅ​ជាប់​ភូមិ​ផង​របង​ជាមួយនឹង​កម្ពុជា​នោះ បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​ជិត ២០​លាន​នាក់​ហើយ ក្នុង​ឆ្នាំ​២០២៤​នេះ ដែល​កើន​ឡើង​ប្រមាណ ៣៤% ធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះបើយោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ។ គួរបញ្ជាក់ថា ប្រទេសថៃ​​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​ទីពីរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តាម​ពីក្រោយ​ប្រទេស​ឥណ្ឌូនេស៊ី ។ ប្រទេសថៃកំពុងព្យាយាមទាក់ទាញទេសចរណ៍បរទេសឲ្យមកលេងបានច្រើន ។ ចាប់ផ្ដើមពីថ្ងៃទី ២២ កក្កដានេះទៅ ប្រទេសថៃ…

នេះ​អាច​​ជា​ដំណឹង​ល្អ​មួយ​ដែរ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ! ក្រុមហ៊ុន​​អាកាសចរណ៍​​ធូរ​ថ្លៃ AirAsia បើក​ជើង​ហោះហើរ​​ត្រង់​ថ្មីៗ​មួយចំនួនទៀត ក្នុងនោះមានជើងហោះហើរត្រង់ រវាង​កោះភូកេត ប្រទេស​ថៃ និង​​ខេត្ត​សៀមរាប​របស់​កម្ពុជា​ ផងដែរ ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មានថៃ ។ ការហោះហើរត្រង់​ទៅមក​កោះភូកេត-ខេត្តសៀមរាបនេះ នឹងមាន ៣ជើង​ក្នុង​មួយ​សប្ដាហ៍ ដោយ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ…