ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ វិស័យទេសចរណ៍បានហក់ឡើងយ៉ាងខ្លាំងនៅកោះភូកេត ប្រទេសថៃ រហូតដល់នាំឱ្យបន្ទប់សណ្ឋាគារនៅលើកោះ កើនឡើងយ៉ាងគំហុក ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅស៊ុដ ភ្ញៀវទេសចរបរទេស ២លាន ៦សែននាក់ បានទៅលេងកោះភូកេត ប្រទេសថៃ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ។ ចំនួននេះកើនឡើងជាង ៤២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ…
ការរុករក៖ thailand tourism
នៅឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទទួលបានទេសចរបរទេស ៣៥លាន ៩សែននាក់ កើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ។ រីឯចំណូលវិញ គេរំពឹងថា នឹងរកបានប្រហែល ៥៣ពាន់លានដុល្លារ កើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។ ទោះបីមានបញ្ហាទឹកជំនន់នៅតំបន់ខ្លះក្ដី អាជ្ញាធរទេសចរណ៍ថៃ និយាយថា គោលដៅទេសចរណ៍ក្នុង៤ខែចុងក្រោយនៃឆ្នាំនេះ…
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហាក់កំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាប្រទេសរបស់ខ្លួន ដោយផ្ដល់ការលើកទឹកចិត្តផ្សេងៗ ជាពិសេស គោលនយោបាយទិដ្ឋាការពិសេស ។ ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញទេសចរចិន គឺប្រទេសថៃ ដោយក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍ទេសចរចិនបាន ៣,៤៣លាននាក់ ។ បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ថៃដណ្ដើមបានលេខ១ជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ទេសចរចិន ។ ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយទទួលបានទេសចរចិន ១,៨៩លាននាក់…
បើនិយាយពីវិស័យទេសចរណ៍ ថៃស្ថិតក្នុងចំណោមប្រទេសនាំមុខគេក្នុងការទាក់ទាញទេសចរបរទេសបានច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។ ជាក់ស្ដែង គ្រាន់តែទីក្រុងប៉ាតាយ៉ាមួយរបស់ថៃ ក្នុងពេល ៦ខែ ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរ ជាង ១២លាននាក់ ដែលចំនួននេះ កើនលើសចំនួននៅមុនការផ្ទុះជំងឺកូវីដ១៩ទៅទៀត ។ អាជ្ញាធរទេសចរណ៍ថៃ និយាយថា ក្នុងចំណោមទេសចរ ១២លាន ៦៩ម៉ឺននាក់…
ប្រទេសថៃបានដាក់គោលដៅទាក់ទាញជនជាតិជប៉ុនឲ្យមកលេងប្រទេសផង់ខ្លួន ឲ្យបានយ៉ាងតិច ១លាននាក់ក្នុងឆ្នាំ២០២៤នេះ ។ មន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ បានឲ្យដឹងថា គេកំពុងតែស្វះស្វែងរកវិធីសាស្ត្រនិងមធ្យោបាយធ្វើដូចម្តេចដើម្បីទាក់ទាញឲ្យជនជាតិជប៉ុនមកលេងប្រទេសថៃ ឲ្យបានកាន់តែច្រើន ។ ទន្ទឹមនឹងនេះ ប្រទេសថៃក៏មានគម្រោងពិភាក្សាដើម្បីពង្រឹងកិច្ចសហការផ្នែកទេសចរណ៍ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសជប៉ុនផងដែរ ។ ប្រទេសជប៉ុនមានប្រជាជនប្រមាណ ១២៤លាននាក់ ហើយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤របស់ពិភពលោក ។ មន្ត្រីរបស់ប្រទេសថៃបានចាត់ទុកថា ភ្ញៀវទេសចរជប៉ុនគឺជាភ្ញៀវទេសចរមានគុណភាព ។ កាលពីឆ្នាំមុន…
ប្រទេសថៃ ដែលនៅជាប់ភូមិផងរបងជាមួយនឹងកម្ពុជានោះ បានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត ២០លាននាក់ហើយ ក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងប្រមាណ ៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ គួរបញ្ជាក់ថា ប្រទេសថៃជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ។ ប្រទេសថៃកំពុងព្យាយាមទាក់ទាញទេសចរណ៍បរទេសឲ្យមកលេងបានច្រើន ។ ចាប់ផ្ដើមពីថ្ងៃទី ២២ កក្កដានេះទៅ ប្រទេសថៃ…
