
ប្រជាជនវៀតណាមចាយប្រាក់ទិញទំនិញអនឡាញ អស់ជាមធ្យម ២៥,៣ទ្រីលានដុង ឬស្មើ ១ពាន់លានដុល្លារក្នុងមួយខែៗ ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៤នេះ ។
សារព័ត៌មានវៀតណាមផ្សាយថា ផ្សារអនឡាញដែលប្រជាជនវៀតណាមទិញទំនិញច្រើនបំផុត រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ។
ប្រទេសវៀតណាម បច្ចុប្បន្ន ស្ថិតក្នុងចំណោមទីផ្សារធំៗបំផុតសម្រាប់ការលក់ដូរផ្សាយផ្ទាល់តាមអនឡាញ (livestream commerce) នៅលើពិភពលោក ដោយសារវៀតណាមមានកំណើនប្រជាជនខ្ពស់ និងមានយុវជនចេះបច្ចេកវិទ្យាច្រើន ។
ទំនិញតម្លៃក្រោម ២សែនដុង ឬក្រោម ៨ដុល្លារ មានចំនួនច្រើនជាងពាក់កណ្ដាលនៃបរិមាណលក់សរុបនៅលើអនឡាញ ។
គេរំពឹងថា ទីផ្សារលក់ទំនិញតាមអនឡាញនៅក្នុងប្រទេសវៀតណាម នឹងរឹតតែមានភាពប្រកួតប្រជែងខ្លាំងថែមទៀត ខណៈដែលផ្សារអនឡាញរបស់ចិន ដូចជា Temu, 1688 និង Taobao កំពុងកើនឡើងប្រជាប្រិយភាពក្នុងចំណោមប្រជាជនវៀតណាម ៕


