ការរុករក៖ Thailand

ក្រសួង​ដឹកជញ្ជូនថៃ​ប្រកាសគាំទ្រ​គម្រោង​សាងសង់​និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែង​ទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃ​ជា​មជ្ឈមណ្ឌលដឹកជញ្ជូន​របស់​តំបន់ ។ ថ្មីៗនេះ មាន​ការប្រារព្ធ​សន្និសីទ​អគ្គនាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​លើក​ទី៥៩ នៅ​ប្រទេសហ្វ៊ីលីពីន ដែល​ចូលរួម​ដោយ​អ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុង​សន្និសីទនេះ គេបានពិភាក្សាគ្នា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ហើយ​គេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាស​នឹងកើនឡើងទ្វេដង ។ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានថៃ…

ប្រទេសថៃ​បានដាក់ចេញ​នូវ​គោលដៅ​ដ៏មហិច្ឆតាមួយ គឺ​សម្រេចបាន​ជើង​ហោះហើរ​ ១លានជើង នៅទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះ​ត្រូវបានប្រកាស​ដោយ​អនុរដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​ថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រត់​ទីបីរបស់​ព្រលានយន្ត​ហោះ សុវណ្ណភូមិ កាលពីដើម​ខែតុលា ។ នេះជា​ផ្នែកមួយនៃគោលដៅ​ធំ​របស់​រដ្ឋាភិបាលថៃ ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់តំបន់ និងជំរុញ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ចធំជាងគេបំផុតទីពីរ​នៅ​អាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុង​ឆ្នាំសារពើ​ពន្ធ…

ការផ្ទេរ​ប្រាក់​ខុសប្រក្រតី​ចំនួនជិត ២៤៨លានដុល្លារ (ជាង ៨២០០​លានបាត) បាន​កើតឡើង​មួយ​ម៉ោង​ប៉ុណ្ណោះ នៅមុន​ការចាប់ខ្លួន​ឈ្មោះ ជីរ៉ាវ៉ាត់ សែងផាក់ឌី ដែលគេស្គាល់ថា «គ្រូ ឡាប» ដែលជាជនជាប់ចោទ​សំខាន់​មួយរូប​នៅក្នុង​សំណុំរឿង​អាស្រូវ​ឆបោក​របស់​ក្រុមហ៊ុន iCon Group ។ នេះបើ​តាមការចុះផ្សាយរបស់​កាសែត ឌឹ ណេស្ហិន ថៃ ដែលដកស្រង់សម្ដី​ទីប្រឹក្សាមួយរូប​របស់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ…

សំណុំរឿង​ឆបោក​របស់​ក្រុមហ៊ុន អាយខន់ គ្រុប (iCon Group) នៅថៃ បាន​លេចឡើងបន្ថែម​ទៀត​​នូវជនរងគ្រោះ​រាប់រយ​នាក់​នៅក្នុង​ប្រទេស​ឡាវ មីយ៉ាន់ម៉ា កម្ពុជា និង​ជប៉ុន ចំណែក​ឯ​ជនរងគ្រោះនៅថៃ​ដែល​បានចេញមកដាក់ពាក្យ​បណ្ដឹង​ កើនឡើងលើស ៥០០នាក់​ហើយ ។ យោងតាម​សារ​ព័ត៌មាន ឌឹ ណេស្ហិន របស់ថៃ ប៉ូលិស​បាននិយាយថា គិត​ត្រឹមថ្ងៃអាទិត្យ…

ប្រទេសថៃ និងវៀតណាម​បានព្រមព្រៀង​គ្នា​សម្រប​​សម្រួល​​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមទាំង​កម្ពុជា​ផង ក្នុង​ការអនុវត្ត​សាកល្បង​នូវ​គម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ថៃ ដែលបានជួបប្រជុំគ្នា​នៅឯ​ប្រទេស​ឡាវ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ។ គួរបញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ដាក់​សំណើ​គម្រោង​ទិដ្ឋាការ​រួម​គ្នា ជាមួយ​ប្រទេស​ប្រាំ​ទៀត រួម​មាន​កម្ពុជា វៀតណាម ឡាវ…

មួយគ្រួសារ​មានសមាជិក ៤នាក់ ត្រូវបានគេ​ប្រទះឃើញ​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​បាញ់​ទម្លុះ​ចំក្បាលម្នាក់​១គ្រាប់នៅក្នុង​ផ្ទះ​ ដែលស្ថិតនៅក្នុង​ក្រុង​​សុងក្លា​ នៃខេត្ត​សុងក្លា ភាគខាងត្បូង​ប្រទេសថៃ ។ នេះបើ​តាម​​ការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ។ សាកសពដែលគេប្រទះឃើញ នៅថ្ងៃចន្ទ​ម្សិលមិញនេះ រួមមាន ប្ដី ប្រពន្ធ និង​កូនប្រុសស្រី​វ័យជំទង់ ២នាក់ សរុប ៤នាក់ ។…

ប្រទេស​​ថៃ​​ក្បែរ​ខាង​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុតនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាត​ឱ្យអ្នកស្រឡាញ់ភេទដូចគ្នា​អាចរៀបការបាន​ដោយ​ស្របច្បាប់ ។ ព្រះមហាក្សត្រ​ថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានឡាយ​ព្រះហស្ថលេខា​​​លើ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នានេះ​រួចហើយ ។ នេះ​បើតាម​ការ​ប្រកាស​កាលពីថ្ងៃទី២៤ ខែកញ្ញា នៅលើ​ទស្សនាវដ្ដី​ រាជកិច្ច ផ្លូវការរបស់ប្រទេសថៃ ។ ច្បាប់​អនុញ្ញាត​ឱ្យអ្នកស្រឡាញ់​ភេទដូចគ្នា​រៀបការ​បាន​នេះ បានត្រូវ​រដ្ឋសភាថៃ​អនុម័ត​កាលពីខែមិថុនា ហើយច្បាប់នេះ នឹងចូលជាធរមាន ១២០ថ្ងៃក្រោយ ។…

ប្រទេសថៃ​បាន​នាំចូល​បន្លែ​និង​ផ្លែឈើ​ពីប្រទេស​វៀតណាម​កាន់​តែ​ច្រើន​ឡើងៗ​ហើយ​នា​ពេល​នេះ ។ ទិន្នន័យ​របស់​ប្រទេស​វៀតណាម​​បាន​​ឲ្យដឹង​ថា ក្នុងរយៈពេល ៧ខែ​ឆ្នាំនេះ ថៃ​បាន​នាំចូល​បន្លែនិង​ផ្លែឈើ ក៏ដូចជា​កសិផល​ពី​ប្រទេស​វៀតណាម​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១២៣ លាន​ដុល្លារ ពោលគឺ​កើនឡើង​រហូត​ដល់​ទៅ ៧០% បើធៀបនឹង​ឆ្នាំ​មុន ។ សមាគម​បន្លែផ្លែឈើ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេសថៃ​បាន​បង្កើន​ការបញ្ជា​ទិញ​កសិផល​ច្រើន​ រួមមាន ផ្លែមៀន គូលែន និង​ទុរេន ជាពិសេស…

ប្រទេសថៃ​ដណ្ដើមបាន​តំណែង​ជាអ្នកផ្គត់ផ្គង់​​ទុរេន​នាំមុខ​គេចូលក្នុងទីផ្សារ​ប្រទេសចិន ។ នេះ​បើយោងតាម​កាសែត South China Morning Post ។ ការដឹកជញ្ជូន​ទុរេន​ស្រស់​ពីប្រទេសថៃ​ចូល​មក​ប្រទេសចិន បាន​កើនឡើងវិញនៅក្នុង​ឆមាសទីពីរនេះ បន្ទាប់ពីធ្លាក់ចុះបន្តិចកាលពីក្នុងឆមាសទី១ ។ ទិន្នន័យ​ពី​គយចិន​បានបង្ហាញថា ចិន​បាននាំចូល​ទុរេនថៃ​គិតជាទឹកប្រាក់ ជិត ២,៦៧ពាន់លានដុល្លារ ដែលស្មើនឹង​ ៧៥% នៃការនាំចូលផ្លែឈើ​សរុប​ ចូលមក​ក្នុងប្រទេសចិន…

នៅទីបំផុត រដ្ឋសភាថៃបានបោះឆ្នោតគាំទ្រលោកស្រី ភែថុងថាន ស៊ីណាវ៉ាត្រា ធ្វើជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក សេដ្ឋា ថាវីស៊ីន ដែលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងកាលពីថ្ងៃពុធ ។ លោកស្រី ភែថុងថាន ស៊ីណាវ៉ាត្រា អាយុ ៣៨ឆ្នាំ ជាមេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា…