ការរុករក៖ Thailand

ផលិតផលឧស្សាហកម្មរបស់ចិនបានហូរចូលយ៉ាងសន្ធាប់ចូលទៅក្នុងទីផ្សារនៅអាស៊ីអាគ្នេយ៍ ហើយកំពុងបង្កការលំបាកដល់ពាណិជ្ជកម្មរបស់ថៃ ។ ទន្ទឹមនឹងនេះ ប្រទេសថៃ ក៏កំពុងតែបាត់បង់ចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ ក្រុមហ៊ុនលក់ទំនិញអនឡាញឈ្មោះ Temu របស់ចិន បានចូលមកដល់ទីផ្សាររបស់ប្រទេសថៃ ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យឧស្សាហកម្មនានារបស់ថៃ ជួបការប្រកួតប្រជែងកាន់តែខ្លាំងឡើង ។ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI បានអំពាវនាវឲ្យរដ្ឋាភិបាលថៃកំណត់ពន្ធនាំចូលបន្ថែមទៀតទៅលើទំនិញនាំចូលមួយចំនួនពីប្រទេសចិន ។…