ការរុករក៖ cambodia tourism

ប្រទេសថៃ​បានដាក់ចេញ​នូវ​គោលដៅ​ដ៏មហិច្ឆតាមួយ គឺ​សម្រេចបាន​ជើង​ហោះហើរ​ ១លានជើង នៅទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះ​ត្រូវបានប្រកាស​ដោយ​អនុរដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​ថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រត់​ទីបីរបស់​ព្រលានយន្ត​ហោះ សុវណ្ណភូមិ កាលពីដើម​ខែតុលា ។ នេះជា​ផ្នែកមួយនៃគោលដៅ​ធំ​របស់​រដ្ឋាភិបាលថៃ ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់តំបន់ និងជំរុញ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ចធំជាងគេបំផុតទីពីរ​នៅ​អាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុង​ឆ្នាំសារពើ​ពន្ធ…

នៅថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០២៤ ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ បានចាប់ផ្ដើម​ជើងហោះហើរ​ត្រង់ រវាង​ទីក្រុងហាណូយ និង​​រាជធានីភ្នំពេញ ជាមួយ​នឹង​កាលវិភាគ ៤ជើង ក្នុង​សប្ដាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និង​ថ្ងៃអាទិត្យ ។ ផ្លូវហោះហើរត្រង់ថ្មីនេះជា​ការ​ផ្ដល់ជម្រើសថ្មី​ទៀត​ដល់អ្នកធ្វើដំណើរ ។ កន្លងមក…

ក្នុងរយៈពេល ៨ខែ ពោលគឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវ​បរទេស​ ១៦លាន ៤សែន ៥ម៉ឺននាក់ បានមកធ្វើទេសចរណ៍​នៅប្រទេសម៉ាឡេស៊ី ក្នុងនោះ ជនជាតិ​សិង្ហបុរី​មក​លេង​ម៉ាឡេស៊ីច្រើនជាងគេបំផុត ។ ប្រទេសម៉ាឡេស៊ី​បាន​ត្រូវ​គេហទំព័រហិរញ្ញវត្ថុ​អាមេរិកាំង Insider Monkey បោះឆ្នោត​ផ្ដល់ចំណាត់ថ្នាក់ជាគោលដៅ​ដែលអ្នកទេសចរ​ស្រឡាញ់​ចូលចិត្ត​ជាងគេបំផុត​នៅអាស៊ី ។ បើធៀបនឹងរយៈពេល ៨ខែដូចគ្នានៃឆ្នាំ២០២៣…

ក្នុងឆមាសទីមួយនៃ​ឆ្នាំ២០២៤នេះ វិស័យ​ទេសចរណ៍​បាន​ហក់ឡើង​យ៉ាង​ខ្លាំង​នៅ​កោះភូកេត ប្រទេសថៃ រហូតដល់​នាំ​ឱ្យ​​បន្ទប់​សណ្ឋាគារនៅ​លើ​កោះ​ កើនឡើង​យ៉ាងគំហុក ។ បើ​តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅស៊ុដ ភ្ញៀវទេសចរ​បរទេស ២លាន ៦សែននាក់ បានទៅលេងកោះភូកេត ប្រទេសថៃ ក្នុង​អំឡុង​ពីខែមករា ដល់​ខែមិថុនា ឆ្នាំ២០២៤ ។ ចំនួននេះ​កើនឡើងជាង ៤២% បើធៀបនឹងរយៈពេល​ដូច​គ្នានៃឆ្នាំទៅមិញ…

នៅឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទទួលបានទេសចរ​បរទេស ៣៥លាន ៩សែននាក់ កើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ។ រីឯ​ចំណូល​វិញ គេរំពឹងថា នឹង​រក​បានប្រហែល ៥៣ពាន់លានដុល្លារ កើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។ ទោះបីមានបញ្ហាទឹកជំនន់នៅតំបន់ខ្លះក្ដី អាជ្ញាធរទេសចរណ៍ថៃ និយាយថា គោលដៅ​ទេសចរណ៍ក្នុង​៤ខែចុងក្រោយនៃឆ្នាំនេះ…

បណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ហាក់​កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​មកទស្សនា​ប្រទេស​របស់ខ្លួន ដោយ​ផ្ដល់​ការលើក​ទឹកចិត្ត​ផ្សេងៗ ជាពិសេស គោលនយោបាយ​ទិដ្ឋាការពិសេស ។ ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញ​ទេសចរ​ចិន គឺ​ប្រទេស​ថៃ ដោយ​ក្នុង​ឆមាស​ទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍​ទេសចរ​ចិនបាន ៣,៤៣លាននាក់ ។ បើតាមការផ្សាយរបស់​សារព័ត៌មានវៀតណាម ថៃដណ្ដើមបាន​លេខ​១​ជា​គោលដៅ​ពេញនិយមបំផុត​នៅអាស៊ីអាគ្នេយ៍​ សម្រាប់ទេសចរ​ចិន ។ ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយ​ទទួលបាន​ទេសចរ​ចិន ១,៨៩លាននាក់…

អាកាសចរណ៍ជាតិរបស់វៀតណាម វៀតណាមអ៊ែរឡាញស៍ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើម​ផ្លូវហោះហើរថ្មី ហោះត្រង់ទៅមក ហាណូយ-ភ្នំពេញ ពីចុង​ខែតុលា ឆ្នាំ២០២៤តទៅ ។ នេះបើយោងតាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម ។ ផ្លូវហោះហើរត្រង់ថ្មីនេះ គ្រោងដំណើរការ ៤ ជើង​ក្នុងសប្ដាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។…

មហាសេដ្ឋីស្រុក​ខ្មែរ អ្នកឧកញ៉ា គិត ម៉េង បាននាំយកម៉ាកយីហោសណ្ឋាគារលំដាប់ពិភពលោក The Ritz-Carlton មកដំណើរការនៅកម្ពុជាហើយ ។ អ្នកឧកញ៉ាគិតម៉េងបានប្រកាសនៅលើទំព័រហេ្វសប៊ុក អំពីពីការចាប់ដៃគូ និងការនាំមកនូវម៉ាកយីហោសណ្ឋាគារប្រណីត លំដាប់ពិភពលោករបស់ក្រុមហ៊ុន Marriot International នេះ ។ សណ្ឋាគារថ្មីនេះនឹងមានឈ្មោះថា The Ritz-Carlton…

កោះត្រល់ ឬកោះភូកុក ជាភាសាវៀតណាម​នោះ បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​ជាង ៦៣​ម៉ឺន​នាក់​ កាលពីខែកក្កដា កន្លងទៅនេះ ។ នេះបើយោងតាម​សារព័ត៌មានវៀតណាម ។ មន្ទីរទេសចរណ៍ខេត្ត​កៀនយ៉ាង​របស់​វៀតណាម បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​កោះត្រល់ ឬ​កោះ​ភូកុក ជា​ភាសា​វៀតណាម កាលពី​ខែ​កក្កដា មាន​ចំនួន ៦៣៦,០០០​នាក់ ដែល​បាន​កើនឡើង​ប្រមាណ ២៤%…

ប្រទេសថៃ​បាន​ដាក់​គោលដៅ​ទាក់ទាញ​ជនជាតិ​ជប៉ុន​ឲ្យ​មកលេង​ប្រទេស​ផង់ខ្លួន ឲ្យបាន​យ៉ាង​តិច ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤​នេះ ។ មន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡាថៃ​ បាន​ឲ្យ​ដឹង​ថា គេកំពុងតែ​ស្វះស្វែង​រកវិធីសាស្ត្រ​និង​មធ្យោបាយ​ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​ឲ្យ​ជនជាតិ​ជប៉ុន​មក​លេង​ប្រទេស​ថៃ ឲ្យ​បាន​កាន់តែ​ច្រើន ។ ទន្ទឹមនឹងនេះ ប្រទេស​ថៃ​ក៏មាន​គម្រោង​ពិភាក្សា​ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​ទេសចរណ៍​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ ។ ប្រទេសជប៉ុន​មាន​ប្រជាជន​ប្រមាណ ១២៤​លាន​នាក់ ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​លំដាប់​ទី៤​របស់​ពិភពលោក ។ មន្ត្រី​របស់​ប្រទេស​ថៃ​បាន​ចាត់ទុក​ថា ភ្ញៀវទេសចរ​ជប៉ុន​គឺ​ជា​ភ្ញៀវ​ទេសចរ​មាន​គុណភាព ។ កាលពីឆ្នាំមុន…