នៅប្រទេសម៉ាឡេស៊ី វិស័យទេសចរណ៍បានដាក់ចេញកញ្ចប់ទេសចរណ៍ថ្មីមួយបែបទៀត ដែលមានតម្លៃដល់ទៅជិត ១ពាន់ដុល្លារក្នុងមួយកញ្ចប់ ។ ផលិតផលទេសចរណ៍ថ្មីនេះ ឈ្មោះថា «កញ្ចប់ទេសចរណ៍ទុរេន» ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរដើរកម្សាន្តនៅតាមចម្ការទុរេន បោះតង់បែបប្រណីត ឬដើរលេងក្នុងព្រៃ ។ កញ្ចប់ទេសចរណ៍ថ្មីនេះ ផ្ដល់ដោយប្រតិបត្តិករសេវាទេសចរណ៍ ២៧កន្លែង នៅទូទាំង ១២រដ្ឋរបស់ម៉ាឡេស៊ី ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ។…
ការរុករក៖ cambodia tourism
ក្នុងខែកក្កដានេះ វៀតណាមទទួលភ្ញៀវទេសចរបរទេសបាន ១លាន ១៥ម៉ឺននាក់ ។ តួលេខនេះកើនឡើង ១១% បើធៀបនឹងខែកក្កដា ឆ្នាំកន្លងទៅ ។ គិតជាសរុប ពីខែមករា ដល់ខែកក្កដា ភ្ញៀវទេសចរបរទេស ៩លាន ៩៨ម៉ឺននាក់ បានទៅទស្សនាប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។…
ប្រទេសថៃ ដែលនៅជាប់ភូមិផងរបងជាមួយនឹងកម្ពុជានោះ បានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត ២០លាននាក់ហើយ ក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងប្រមាណ ៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ គួរបញ្ជាក់ថា ប្រទេសថៃជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ។ ប្រទេសថៃកំពុងព្យាយាមទាក់ទាញទេសចរណ៍បរទេសឲ្យមកលេងបានច្រើន ។ ចាប់ផ្ដើមពីថ្ងៃទី ២២ កក្កដានេះទៅ ប្រទេសថៃ…
នេះអាចជាដំណឹងល្អមួយដែរសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ! ក្រុមហ៊ុនអាកាសចរណ៍ធូរថ្លៃ AirAsia បើកជើងហោះហើរត្រង់ថ្មីៗមួយចំនួនទៀត ក្នុងនោះមានជើងហោះហើរត្រង់ រវាងកោះភូកេត ប្រទេសថៃ និងខេត្តសៀមរាបរបស់កម្ពុជា ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។ ការហោះហើរត្រង់ទៅមកកោះភូកេត-ខេត្តសៀមរាបនេះ នឹងមាន ៣ជើងក្នុងមួយសប្ដាហ៍ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ…
