ក្រសួងដឹកជញ្ជូនថៃប្រកាសគាំទ្រគម្រោងសាងសង់និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែងទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃជាមជ្ឈមណ្ឌលដឹកជញ្ជូនរបស់តំបន់ ។ ថ្មីៗនេះ មានការប្រារព្ធសន្និសីទអគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលលើកទី៥៩ នៅប្រទេសហ្វ៊ីលីពីន ដែលចូលរួមដោយអ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុងសន្និសីទនេះ គេបានពិភាក្សាគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ចវិស័យដឹកជញ្ជូនផ្លូវអាកាស ហើយគេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាសនឹងកើនឡើងទ្វេដង ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ…
ការរុករក៖ Asean Tourism
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ បានចាប់ផ្ដើមជើងហោះហើរត្រង់ រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ជាមួយនឹងកាលវិភាគ ៤ជើង ក្នុងសប្ដាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។ ផ្លូវហោះហើរត្រង់ថ្មីនេះជាការផ្ដល់ជម្រើសថ្មីទៀតដល់អ្នកធ្វើដំណើរ ។ កន្លងមក…
ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងគ្នាសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធផ្សេងទៀត រួមទាំងកម្ពុជាផង ក្នុងការអនុវត្តសាកល្បងនូវគម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀងនេះបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីថៃ ដែលបានជួបប្រជុំគ្នានៅឯប្រទេសឡាវក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ប្រទេសថៃបានដាក់សំណើគម្រោងទិដ្ឋាការរួមគ្នា ជាមួយប្រទេសប្រាំទៀត រួមមានកម្ពុជា វៀតណាម ឡាវ…
ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ វិស័យទេសចរណ៍បានហក់ឡើងយ៉ាងខ្លាំងនៅកោះភូកេត ប្រទេសថៃ រហូតដល់នាំឱ្យបន្ទប់សណ្ឋាគារនៅលើកោះ កើនឡើងយ៉ាងគំហុក ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ខៅស៊ុដ ភ្ញៀវទេសចរបរទេស ២លាន ៦សែននាក់ បានទៅលេងកោះភូកេត ប្រទេសថៃ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ។ ចំនួននេះកើនឡើងជាង ៤២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ…
នៅឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទទួលបានទេសចរបរទេស ៣៥លាន ៩សែននាក់ កើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ។ រីឯចំណូលវិញ គេរំពឹងថា នឹងរកបានប្រហែល ៥៣ពាន់លានដុល្លារ កើនឡើង ៣២% បើធៀបនឹងឆ្នាំមុន ។ ទោះបីមានបញ្ហាទឹកជំនន់នៅតំបន់ខ្លះក្ដី អាជ្ញាធរទេសចរណ៍ថៃ និយាយថា គោលដៅទេសចរណ៍ក្នុង៤ខែចុងក្រោយនៃឆ្នាំនេះ…
អាកាសចរណ៍ជាតិរបស់វៀតណាម វៀតណាមអ៊ែរឡាញស៍ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផ្លូវហោះហើរថ្មី ហោះត្រង់ទៅមក ហាណូយ-ភ្នំពេញ ពីចុងខែតុលា ឆ្នាំ២០២៤តទៅ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ផ្លូវហោះហើរត្រង់ថ្មីនេះ គ្រោងដំណើរការ ៤ ជើងក្នុងសប្ដាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។…
បើនិយាយពីវិស័យទេសចរណ៍ ថៃស្ថិតក្នុងចំណោមប្រទេសនាំមុខគេក្នុងការទាក់ទាញទេសចរបរទេសបានច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។ ជាក់ស្ដែង គ្រាន់តែទីក្រុងប៉ាតាយ៉ាមួយរបស់ថៃ ក្នុងពេល ៦ខែ ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរ ជាង ១២លាននាក់ ដែលចំនួននេះ កើនលើសចំនួននៅមុនការផ្ទុះជំងឺកូវីដ១៩ទៅទៀត ។ អាជ្ញាធរទេសចរណ៍ថៃ និយាយថា ក្នុងចំណោមទេសចរ ១២លាន ៦៩ម៉ឺននាក់…
