ការធ្វើដំណើរ​​នៅ​ទូទាំង​​ពិភពលោក​​របស់​​លោកអ្នក​​កាន់តែ​​ងាយស្រួល ជាមួយនឹង​​ការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ។

លោកអ្នកអាច​ប្រើប្រាស់ អេស៊ីទាន់ចិត្ត ដែលជាអេប​របស់​ធនាគារខ្មែរ សម្រាប់ការទូទាត់​ប្រាក់​នានានៅគ្រប់​ទីកន្លែង ទូទាំងពិភពលោក ដោយគ្រាន់តែធ្វើការស្កេន QR ដែលស្លាកសញ្ញារបស់ Mastercard ឬ VISA តែប៉ុណ្ណោះ បន្ទាប់មកនឹងកាត់​ប្រាក់​ចេញពីប័ណ្ណ Mastercard ឬ VISA របស់លោកអ្នកដោយស្វ័យប្រវត្តិ ។

មុខងារនេះ នឹងជួយសម្រួលដល់លោកអ្នក ឱ្យកាន់តែងាយស្រួល សម្រាប់ការទូទាត់កាត់ប្រាក់ពីប័ណ្ណឥណពន្ធ ឬឥណទាន របស់ VISA ឬ Mastercard ពោលគឺគ្រាន់តែមានអេប អេស៊ីទាន់ចិត្ត នៅក្នុងទូរសព្ទស្មាតហ្វូនរបស់លោកអ្នកតែប៉ុណ្ណោះ នោះការចំណាយទូទាត់នានា អាចធ្វើបានយ៉ាងលឿនរហ័ស និងសុវត្ថិភាពខ្ពស់បំផុត។

ដើម្បីអាចស្កេន QR របស់ Mastercard ឬ VISA លោកអ្នកអាចភ្ជាប់ប័ណ្ណនេះនៅលើ អេស៊ីទាន់ចិត្ត របស់លោកអ្នក។ ដើម្បីដឹងពីរបៀបភ្ជាប់ប័ណ្ណ សូមចុចនៅលើ Link នេះ៖ https://www.acledabank.com.kh/sl/?lin3

ជាមួយនឹងការអភិវឌ្ឍខ្លួនស្របតាមសម័យកាលឌីជីថល ធនាគារ អេស៊ីលីដា បានបន្ដផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិករបស់ខ្លួន កាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈគិតមកដល់បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានម៉ាស៊ីន ATM កើនដល់ជាង ១៤០០ គ្រឿង, ម៉ាស៊ីនឆូតកាតមានជាង ៥៣០០ គ្រឿង, មានអ្នកប្រើប្រាស់កាតធនាគារជាង ១,២ លានកាត និងមានអ្នកប្រើប្រាស់អេប អេស៊ីទាន់ចិត្តសរុបចំនួនជាង ៤លាននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version