
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ បានចាប់ផ្ដើមជើងហោះហើរត្រង់ រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ជាមួយនឹងកាលវិភាគ ៤ជើង ក្នុងសប្ដាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។
ផ្លូវហោះហើរត្រង់ថ្មីនេះជាការផ្ដល់ជម្រើសថ្មីទៀតដល់អ្នកធ្វើដំណើរ ។ កន្លងមក ការហោះហើររវាងប្រទេសវៀតណាមនិងកម្ពុជា រួមមាន ៤ជម្រើស គឺ ហូជីមិញ-ភ្នំពេញ, ហាណូយ-សៀមរាប, ហូជីមិញ-សៀមរាប និងមួយជម្រើសទៀត គឺផ្លូវឆ្លងកាត់ឥណ្ឌូចិន ។
គិតជាសរុប ចំនួនជើងហោះហើររវាងប្រទេសទាំងពីរកើនឡើងដល់ ៨៦ជើងហើយ ក្នុងមួយសប្ដាហ៍ ។
បច្ចុប្បន្ន វៀតណាម អ៊ែរឡាញ ជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមតែមួយគត់ ដែលដំណើរការផ្លូវហោះហើរត្រង់ ហាណូយ-ភ្នំពេញ នេះ ដែលការហោះហើរនេះចំណាយពេលតែប្រហែល ២ម៉ោងប៉ុណ្ណោះ ៕


