ការផ្ទេរ​ប្រាក់​ខុសប្រក្រតី​ចំនួនជិត ២៤៨លានដុល្លារ (ជាង ៨២០០​លានបាត) បាន​កើតឡើង​មួយ​ម៉ោង​ប៉ុណ្ណោះ នៅមុន​ការចាប់ខ្លួន​ឈ្មោះ ជីរ៉ាវ៉ាត់ សែងផាក់ឌី ដែលគេស្គាល់ថា «គ្រូ ឡាប» ដែលជាជនជាប់ចោទ​សំខាន់​មួយរូប​នៅក្នុង​សំណុំរឿង​អាស្រូវ​ឆបោក​របស់​ក្រុមហ៊ុន iCon Group ។

នេះបើ​តាមការចុះផ្សាយរបស់​កាសែត ឌឹ ណេស្ហិន ថៃ ដែលដកស្រង់សម្ដី​ទីប្រឹក្សាមួយរូប​របស់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ។

មន្ត្រីរូបនោះ​បានបង្ហោះ​សារ​និង​បង្ហាញភ័ស្តុតាងពីការផ្ទេរប្រាក់នេះ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ។

ករណីឆបោក​ដែលពាក់ព័ន្ធនឹង​ក្រុមហ៊ុន iCon Group បានក្លាយជា​ប្រធានបទ​ក្ដៅគគុក​ ជាពិសេស នៅក្រោយ​ការចេញ​ដីកា​ចាប់ខ្លួន​មនុស្ស​សំខាន់ៗ ១៨នាក់ ដែល​ពួកគេទាំងអស់បានត្រូវចាប់ខ្លួន និង​បានចូល​ប្រគល់​ខ្លួន​ឱ្យអាជ្ញាធរ ។

ជីរីវ៉ាត់ ឬ​គ្រូ ឡាប ជា​ជន​សំខាន់​ម្នាក់​ក្នុង​ចំណោមទាំង ១៨នាក់ ហើយត្រូវគេចាត់ទុកថាជា​ជនសំខាន់​បំផុត ដែល​កាន់កាប់​ព័ត៌មាន​សម្ងាត់​ជាច្រើន ។ ក្នុងនាមជាអ្នកជំនាញកម្មវិធីកុំព្យូទ័រ គ្រូ ឡាប ទទួលបន្ទុក​គ្រប់គ្រង​ប្រព័ន្ធ​ back-end របស់​ក្រុមហ៊ុន iCon Group ។

ថ្មីៗនេះ អាជ្ញាធរ​បាន​អនុវត្ត​ដីកា​ឆែកឆេរ​ក្រុមហ៊ុន Serve Rich Co Ltd. របស់​លោកគ្រូ ឡាប ហើយគេបានរកឃើញថា ទិន្នន័យខ្លះ​ត្រូវបាន​លុបចោល​អស់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version