ក្នុងរយៈកាល​៩​ខែ​នៃ​ឆ្នាំ​នេះ វៀតណាម​បាន​នាំចេញ​អង្ករ​បាន​រហូត​ដល់​ទៅ ៧​លាន​តោន គិតជាទឹក​ប្រាក់​ប្រមាណ ៤៣៧០​លាន​ដុល្លារ ។

តម្លៃអង្ករវៀតណាម​នាំចេញ​ជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះ​កើន​ឡើង​ជាង ១៣% ធៀបនឹង​ឆ្នាំមុន ។

កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោល​បម្រាម​នាំចេញអង្ករ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ អ្នកជំនាញ​វៀតណាម​បាន​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ច្រវាក់​តម្លៃ​អង្ករ​របស់​វៀតណាម ត្រូវបានរៀបចំ​យ៉ាង​រឹងមាំ ហើយនឹង​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ នៅពេល​ដែល​ឥណ្ឌា​ចាប់​ផ្ដើម​នាំចេញ​អង្ករ​ឡើង​វិញ​នោះ ។

អ្នកនាំចេញអង្ករវៀតណាម​ជឿថា ការសម្រេចចិត្ត​របស់​ឥណ្ឌា​ក្នុង​ការបើក​ឲ្យ​នាំចេញ​អង្ករ​ឡើងវិញ នឹង​ដាក់​សម្ពាធ​ទៅ​លើ​តម្លៃ​របស់​អង្ករ​នៅ​លើ​ទីផ្សារ ប៉ុន្តែតម្លៃ​អង្ករ​វៀតណាម​ប្រហែល​ជា​មិនអាច​ធ្លាក់​ក្រោម ៥​០០​ដុល្លារ​ក្នុង​មួយតោន​នោះទេ ។

ក្នុងពេលថ្មីៗ វៀតណាម​បាន​ឈ្នះ​ការដេញថ្លៃ​ផ្គត់ផ្គង់​អង្ករជិត ៦​ម៉ឺនតោន​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុងតម្លៃ ៥៤៨​ដុល្លារ​ក្នុង​មួយ​តោន គឺ​បាន​ធ្លាក់ចុះ ៣២ ដុល្លារ​បើធៀប​នឹង​តម្លៃ​ដេញថ្លៃ​កាលពីលើកមុន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version