ក្នុងរយៈកាល៩ខែនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករបានរហូតដល់ទៅ ៧លានតោន គិតជាទឹកប្រាក់ប្រមាណ ៤៣៧០លានដុល្លារ ។ តម្លៃអង្ករវៀតណាមនាំចេញជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះកើនឡើងជាង ១៣% ធៀបនឹងឆ្នាំមុន ។ កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្កររបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ប៉ុន្តែ អ្នកជំនាញវៀតណាមបាននិយាយថា ប្រព័ន្ធអេកូឡូស៊ីនៃច្រវាក់តម្លៃអង្កររបស់វៀតណាម ត្រូវបានរៀបចំយ៉ាងរឹងមាំ…
ការរុករក៖ Vietnam Agriculture
ប្រជាជនចិនទទួលទានបន្លែផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៤ ចិននាំចូលបន្លែផ្លែឈើពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។ ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិននាំចូលបន្លែផ្លែឈើរបស់វៀតណាម គិតជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ បើធៀបនឹងរយៈពេល ៨ខែនៃឆ្នាំកន្លងទៅ គឺកើនឡើង ៣៦%…
តម្លៃបន្លែបង្ការបានកើនឡើងរហូតដល់ទៅ ៣០% នៅទីក្រុងហាណូយ និងបណ្ដាស្រុកផ្សេងទៀតរបស់វៀតណាមភាគខាងជើង ក្រោយពេលខ្យល់ព្យុះយ៉ាគី បានបោកបក់មកលើប្រទេសនេះ ដោយបានបំផ្លាញផលដំណាំ និងប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូន ។ បណ្ដាទីផ្សារនានានៅក្នុងក្រុងហាណូយ និងនៅតាមតំបន់ជាប់មាត់សមុទ្រ បានបើកដំណើរការឡើងវិញ ប៉ុន្តែ មានអ្នកទៅលក់និងដើរផ្សារតិចតួចប៉ុណ្ណោះ ។ អាជីវករបានត្អូញត្អែរពីការលំបាកក្នុងការដឹកជញ្ជូនបន្លែ ហើយរំពឹងថា បន្លែនឹងបន្តឡើងថ្លៃប៉ុន្មានថ្ងៃទៅមុខទៀត ពីព្រោះខ្យល់ព្យុះបានបំផ្លាញចម្ការអស់ជាច្រើន។ ទោះជាយ៉ាងណា…
វៀតណាមបានចាប់ផ្ដើមនាំចេញផ្លែផាសិនរបស់ខ្លួនទៅលក់នៅប្រទេសអូស្ត្រាលីហើយ ហើយនេះជាប្រភេទផ្លែឈើទីប្រាំដែលវៀតណាមនាំចេញទៅប្រទេសអូស្ត្រាលី ។ ផ្លែឈើទាំងប្រាំប្រភេទដែលវៀតណាមនាំចេញទៅលក់នៅប្រទេសអូស្ត្រាលីនាពេលនេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និងផាសិន ។ មន្ត្រីក្រសួងកសិកម្មរបស់វៀតណាមបាននិយាយថា ប្រទេសវៀតណាមមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកផ្លែឈើត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើវៀតណាមមានលក់នៅលើទីផ្សារបរទេសចំនួនជាង ៦០ប្រទេសនិងដែនដី ហើយក្នុងនោះ ផ្លែផាសិនបាននាំចេញទៅលក់នៅបណ្ដាប្រទេសជាង២០ ក្នុងទម្រង់ជាផ្លែឈើស្រស់…
ប្រទេសថៃបាននាំចូលបន្លែនិងផ្លែឈើពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗហើយនាពេលនេះ ។ ទិន្នន័យរបស់ប្រទេសវៀតណាមបានឲ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ ថៃបាននាំចូលបន្លែនិងផ្លែឈើ ក៏ដូចជាកសិផលពីប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១២៣ លានដុល្លារ ពោលគឺកើនឡើងរហូតដល់ទៅ ៧០% បើធៀបនឹងឆ្នាំមុន ។ សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា ប្រទេសថៃបានបង្កើនការបញ្ជាទិញកសិផលច្រើន រួមមាន ផ្លែមៀន គូលែន និងទុរេន ជាពិសេស…
ក្រុងហាណូយរបស់វៀតណាមបានពង្រីកចម្ការដំណាំសរីរាង្គរបស់ខ្លួន ហើយនេះជាយុទ្ធសាស្ត្រមួយសម្រាប់កសិកម្មមានសុវត្ថិភាពនិងចីរភាព ហើយផលិតបាននូវកសិផលដែលមានគុណតម្លៃខ្ពស់ និងមានផលប៉ះពាល់តិចលើបរិស្ថាន ។ មន្ត្រីកសិកម្មរបស់ក្រុងហាណូយ បាននិយាយថា ផលិតកម្មដំណាំសរីរាង្គ នឹងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងនាំមកនូវកសិផលដែលមានឱជារស និងសុវត្ថិភាព នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ ដំណាំសរីរាង្គនឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ ។ លោក វូ ធីហួង នាយកមជ្ឈមណ្ឌលប្រពលវប្បកម្មកសិកម្មក្រុងហាណូយ បានឲ្យដឹងថា…
វៀតណាមនាំចេញកាហ្វេទៅទីផ្សារអន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរកចំណូលបានជិត ៣,៥៤ពាន់លានដុល្លារអាមេរិក ។ បើគិតជាបរិមាណវិញ ការនាំចេញកាហ្វេធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃទឹកប្រាក់វិញ កើនជាង ៣០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ តួលេខពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍បង្ហាញថា…
វៀតណាមបានព្យាករថា ចំណូលពីការនាំចេញផ្លែទុរេនរបស់ខ្លួន អាចហក់ឡើងដល់ជាង ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤នេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានដកស្រង់សម្ដីពីមន្ត្រីក្នុងសមាគមបន្លែផ្លែឈើវៀតណាម ។ គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ វៀតណាមបាននាំទុរេនចេញទៅទីផ្សារបរទេស បានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិករួចទៅហើយ ដែលតួលេខនេះ បានកើនឡើងរហូតដល់ទៅ ៤០% បើធៀបនឹងឆ្នាំមុន ។ សមាគមបន្លែផ្លែឈើវៀតណាមបានឲ្យដឹងថា គេកំពុងតែផ្សព្វផ្សាយអំពីពិធីសារស្ដីពីការនាំចេញទុរេនបង្កកទៅកាន់ប្រទេសចិនជាផ្លូវការ ។…
ផលិតផលកសិកម្មរបស់ប្រទេសវៀតណាម នាំចេញកាន់តែច្រើនឡើងទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងនោះក្នុងរយៈពេល ៦ ខែ នៃឆ្នាំ ២០២៤ នេះ ការនាំចេញផលិតផលកសិកម្ម មានទំហំទឹកប្រាក់ ១៦៤ លានដុល្លារ ដែលបានកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កំណើនការនាំកសិផលពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះក៏ដោយសារតែតម្រូវការពីអ្នកប្រើប្រាស់បានកើនឡើងផងដែរ ។ លោក ជឿង…
