ការធ្វើកសិកម្មវិលជុំ ជាមួយនឹង​គំរូដីមួយហិកតា របស់​លោក ណុប នុន នៅ​ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោក​បានអភិវឌ្ឍ​ជា​ផ្ទះសំណាញ់​សម្រាប់ដាំបន្លែសុវត្ថិភាព មានស្រះចិញ្ចឹមត្រីអមដោយដើមចេកនៅជុំវិញ​ ទីធ្លាចិញ្ចឹមសត្វ ទីធ្លា​សម្រាប់​រៀបចំ​ជីកំប៉ុស្ត ជាដើម ។

លោក មានប្រសាសន៍ថា៖ “តាមពិតទៅ សម្រាប់ដីមួយហិកតា ដែលយើងនៅនេះហៅថា ១ ម៉ឺនម៉ែត្រការ៉េ ឬ ៦ រ៉ៃ អី គឺខ្ញុំបានបែងចែកជា ៦ សំខាន់ៗ​នៅក្នុងនោះ ។ ទីមួយយើងផ្ដោតលើផ្ទះសំណាញ់ ។ ផ្ទះសំណាញ់ បើយើងនិយាយនៅទីនេះ យើងសាងសង់បាន ២០ ខ្នង ហើយយើងមានរោង​ប្រមូលផល ហើយយើងមានស្រះចិញ្ចឹមត្រី យើងមានកន្លែងចិញ្ចឹមមាន់ទា យើងមានផ្ទះបុគ្គលិកស្នាក់នៅតូចៗនៅតាម​ម្លប់ដើមចេក ហើយ​មានកន្លែងរោង​ធ្វើជីកំប៉ុស្តិ៍ និង​ចំហុយយកទឹកប្រេងអង្កាម។” 

សូមទស្សនាវីដេអូ សម្រាប់សេចក្ដីលម្អិត។

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version