ការរុករក៖ Cambodia Agriculture

នៅឆ្នាំ២០២៤នេះ ប្រទេសវៀតណាម​បាននាំចូល​បន្លែផ្លែឈើ​កើនឡើង​យ៉ាងច្រើន ពីប្រទេសចិន​ដែល​នៅជិតខាង ។ ជាក់ស្ដែង ក្នុងពេល ៩ខែនៃឆ្នាំនេះ វៀតណាមនាំចូលបន្លែផ្លែឈើពីចិន គិតជាទឹកប្រាក់ជិត ៧០០លានដុល្លារ ដែលកើនឡើង ២៤% បើធៀបនឹង​រយៈពេលដូចគ្នា​ កាលពីឆ្នាំ២០២៣ ។ សារព័ត៌មានវៀតណាម ផ្សាយថា បន្លែផ្លែឈើ​សំខាន់ៗដែល​វៀតណាមនាំចូលពីចិន រួមមាន ផ្លែប៉ោម…

កម្ពុជា​មាន​សក្តានុពល​ដ៏​ធំធេង ដែល​វិស័យ​កសិកម្ម​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច ។ កសិករ​រាប់​លាន​នាក់​ពឹងផ្អែក​លើ​វិស័យនេះ​ដើម្បី​ទ្រទ្រង់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ ប៉ុន្តែ នៅក្នុង​ការធ្វើ​កសិកម្ម​ក៏មាន​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ដែលនាំ​ឱ្យ​កសិករ​ត្រូវការ​ជំនួយ​ដើម្បី​ទប់ទល់ ។ មើល​ឃើញ​កត្តា​ទាំង​នេះ លោក ស្រ៊ុន ម៉ានិត បាន​ចាប់​ផ្តើម​អាជីវកម្ម​ជា​ដេប៉ូជី​ថ្នាំ​កសិកម្ម​ឈ្មោះ​ដេប៉ូ ឈន ចន្ធូ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រកបអាជីវកម្មនេះអស់រយៈពេល ១២…

ក្នុងរយៈកាល​៩​ខែ​នៃ​ឆ្នាំ​នេះ វៀតណាម​បាន​នាំចេញ​អង្ករ​បាន​រហូត​ដល់​ទៅ ៧​លាន​តោន គិតជាទឹក​ប្រាក់​ប្រមាណ ៤៣៧០​លាន​ដុល្លារ ។ តម្លៃអង្ករវៀតណាម​នាំចេញ​ជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះ​កើន​ឡើង​ជាង ១៣% ធៀបនឹង​ឆ្នាំមុន ។ កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោល​បម្រាម​នាំចេញអង្ករ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ អ្នកជំនាញ​វៀតណាម​បាន​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ច្រវាក់​តម្លៃ​អង្ករ​របស់​វៀតណាម ត្រូវបានរៀបចំ​យ៉ាង​រឹងមាំ…

ប្រទេសថៃ​​នាំចេញ​មង្ឃុត​បាន ១៥ពាន់លានបាត (ប្រាក់ថៃ) ដែលស្មើនឹង​ជាង ៤២៧​លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដើម​ឆ្នាំ២០២៤នេះ ។ យោងតាមសារព័ត៌មានថៃ កាលពីឆ្នាំ២០២៣ ថៃនាំចេញ​មង្ឃុតបាន ២៥ម៉ឺន​តោន ដែលមានតម្លៃទឹកប្រាក់​សរុប ១៧ពាន់លាន​បាត ។ មន្ត្រី​ការិយាល័យ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ប្រទេសថៃ បាន​និយាយថា ប្រទេសថៃ​នៅរក្សា​បានដដែលនូវ​តំណែងជាប្រទេសនាំចេញ​មង្ឃុត​ឈានមុខ​នៅលើពិភពលោក ។ មន្ត្រីដដែលបន្តថា…

ប្រជាជន​ចិន​ទទួលទាន​បន្លែផ្លែឈើ​ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ​ នៃឆ្នាំ២០២៤ ​ចិន​នាំចូល​បន្លែ​ផ្លែឈើ​ពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។ ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិន​នាំចូល​បន្លែផ្លែឈើ​របស់​វៀតណាម គិត​ជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ​ បើធៀបនឹង​រយៈពេល ៨ខែនៃឆ្នាំកន្លង​ទៅ គឺកើនឡើង ៣៦%…

វៀតណាម​បាន​ចាប់​ផ្ដើម​នាំ​ចេញ​ផ្លែ​ផាសិន​របស់​ខ្លួន​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី​ហើយ ហើយ​នេះ​ជា​ប្រភេទ​ផ្លែឈើ​ទីប្រាំ​ដែល​វៀតណាម​នាំ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ។ ផ្លែ​ឈើ​ទាំង​ប្រាំ​ប្រភេទ​ដែល​វៀតណាម​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និង​ផាសិន ។ មន្ត្រី​ក្រសួង​កសិកម្ម​របស់​វៀតណាម​បាន​និយាយ​ថា ប្រទេស​វៀតណាម​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ផ្នែក​ផ្លែ​ឈើ​ត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើ​វៀតណាម​មាន​លក់​នៅ​លើ​ទីផ្សារ​បរទេស​ចំនួន​ជាង ៦០​ប្រទេស​និង​ដែនដី ហើយក្នុងនោះ ផ្លែផាសិន​បាន​នាំចេញ​ទៅលក់​នៅ​បណ្ដា​ប្រទេស​ជាង​២០ ក្នុង​ទម្រង់​ជា​ផ្លែឈើ​ស្រស់…

ក្រុងហាណូយ​របស់​វៀតណាម​បាន​ពង្រីក​ចម្ការ​ដំណាំ​សរីរាង្គ​របស់​ខ្លួន ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់កសិកម្ម​មាន​សុវត្ថិភាព​និង​ចីរភាព ហើយ​ផលិត​បាន​នូវ​កសិផល​ដែល​មាន​គុណតម្លៃ​ខ្ពស់ និងមាន​ផល​ប៉ះពាល់​តិច​លើ​បរិស្ថាន ។ មន្ត្រីកសិកម្មរបស់ក្រុងហាណូយ បាននិយាយថា ផលិតកម្មដំណាំសរីរាង្គ នឹងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងនាំមកនូវកសិផលដែលមានឱជារស និងសុវត្ថិភាព នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ ដំណាំសរីរាង្គនឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ ។ លោក វូ ធីហួង នាយកមជ្ឈមណ្ឌលប្រពលវប្បកម្មកសិកម្មក្រុងហាណូយ បានឲ្យដឹងថា…

វៀតណាម​នាំចេញ​​កាហ្វេ​ទៅ​ទីផ្សារ​អន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរក​ចំណូល​បានជិត ៣,៥៤​ពាន់​លាន​ដុល្លារ​អាមេរិក ។ បើ​គិត​ជា​បរិមាណ​វិញ ការនាំចេញកាហ្វេ​ធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃ​ទឹកប្រាក់វិញ កើន​ជាង ៣០% បើ​ធៀបទៅនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣ ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម ។ តួលេខពីក្រសួងកសិកម្ម​និងអភិវឌ្ឍន៍​​បង្ហាញថា…

វៀតណាម​បាន​ព្យាករ​ថា ចំណូល​ពី​ការនាំចេញ​ផ្លែ​ទុរេន​របស់​ខ្លួន​ អាច​ហក់​ឡើង​ដល់​ជាង ៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ។ នេះបើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែល​បាន​ដកស្រង់​សម្ដី​ពី​មន្ត្រី​ក្នុង​សមាគម​បន្លែ​ផ្លែឈើ​វៀតណាម ។ គិតត្រឹមពាក់​កណ្ដាល​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ទុរេន​ចេញ​ទៅ​ទីផ្សារ​បរទេស បាន​ទឹក​ប្រាក់​ជាង ១៣០០​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើយ ដែល​តួលេខ​នេះ បាន​កើន​ឡើង​រហូត​ដល់​ទៅ ៤០% បើធៀប​នឹង​ឆ្នាំមុន ។ សមាគម​បន្លែ​ផ្លែឈើ​វៀតណាម​បាន​ឲ្យ​ដឹង​ថា គេកំពុងតែ​ផ្សព្វផ្សាយ​អំពី​ពិធីសារ​ស្ដីពី​ការនាំចេញ​ទុរេន​បង្កក​ទៅកាន់​ប្រទេស​ចិន​ជាផ្លូវការ ។…