ការធ្វើដំណើរកម្សាន្ដ​និងធ្វើបុណ្យទាន នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​របស់​លោក​អ្នក​កាន់​តែ​រីករាយ ងាយស្រួល និង​សុវត្ថិភាព ជាមួយនឹង​ការ​ប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បី​ទូទាត់​ថ្លៃ​ទំនិញ ឬសេវា​នៅ​តាម​ហាង​នានា​នៅទូទាំង​ប្រទេស ជា​ពិសេស មាន​ឱកាស​អាច​បាន​លុយ​ត្រឡប់​មក​វិញ​ថែម​ទៀត​ផង ។

ធនាគារ អេស៊ីលីដា ជាធនាគារខ្មែរ​ដ៏ធំជាង​គេ​មួយ ដែលតែងតែ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ការលើក​ស្ទួយ​និង​ថែ​រក្សា​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ។

ជាក់ស្ដែង នៅក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ លោកអ្នក​មិនត្រឹមតែ​ការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល សម្រាប់​ធ្វើការ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវាកម្ម​បាន​យ៉ាង​ងាយ​ស្រួល​ប៉ុណ្ណោះទេ ប៉ុន្ដែ លោកអ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​កាន់​ក្រុម​គ្រួសារ សាច់ញាតិ ឬ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ភ្លាមៗ​នៅ​គ្រប់​ពេលវេលា​គ្រប់​ទីកន្លែង ។

លើសពីនេះ លោកអ្នក​អាច​ស្កែន KHQR របស់​ អេស៊ីលីដា ដើម្បីចូលបច្ច័យធ្វើបុណ្យឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជននៅតាមវត្តអារាម​នានាផងដែរ ដោយ​មិនចាំបាច់​យក​សាច់ប្រាក់​តាមខ្លួន ឬ​ប្ដូរ​ក្រដាស​ប្រាក់​នោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដា ក៏បានត្រៀមកញ្ចប់ថវិកា​ជាកាដូ​សម្រាប់​ផ្ដល់​ជូន​អតិថិជន​របស់​ខ្លួន ដែលប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល ដើម្បីស្កែនទូទាត់តាម អេស៊ីលីដា KHQR ផងដែរ ពោលគឺ នៅអំឡុងថ្ងៃភ្ជុំធំ ចាប់ពីថ្ងៃទី ១ ដល់ ទី៣ ខែតុលា ឆ្នាំ២០២៤ អតិថិជន នឹងមានឱកាសទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀល​ក្នុង​ម្នាក់ ដោយការផ្ដល់​ជូន​មាន​សម្រាប់អតិថិជនចំនួន ៥នាក់ ជារៀងរាល់ថ្ងៃ ។ ប្រាក់លើកទឹកចិត្តទាំងនេះ នឹងបញ្ចូលក្នុងគណនីរបស់អតិថិជន ដោយស្វ័យប្រវត្តិ នៅរៀងរាល់ថ្ងៃធ្វើការ។

អ្នកដែលទទួលបានប្រាក់លើកទឹកចិត្តនេះ នឹងត្រូវប្រកាសឈ្មោះនៅលើបណ្ដាញសង្គមផ្លូវការរបស់ធនាគារ អេស៊ីលីដា។ ដូច្នេះ សូមកុំភ្លេច សួររក KHQR របស់ធនាគារអេស៊ីលីដា ដើម្បីធ្វើការស្កែនទូទាត់ នៅតាមហាងនានា ឬធ្វើបុណ្យទាននៅតាមវត្តអារាមជាដើម ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version